សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាទាត់ចោលការចោទប្រកាន់របស់ប្រទេសថៃដែលថាខ្លួនត្រៀមផ្ទុះអាវុធលើកទី៣

25-មិនា-2026 - ម៉ោង 01:30:PM

ដោយ៖ វិចិត្រ

 

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបានចុះផ្សាយនៅ​លើទំព័រ​ហ្វេសប៊ុកផ្លូវការរបស់ក្រសួង នៅយប់ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៦ បានចេញ​មក​ទាត់​ចោល​ការចោទ​ប្រកាន់របស់ប្រធានចារកម្ម​ថៃ​ដែលថាកម្ពុជាត្រៀម​សម្រាប់​​ការផ្ទុះអាវុធលើក​ទី៣ ​គឺមិនត្រឹមត្រូវ និងជាការអះអាង​ដោយគ្មានមូលដ្ឋាន។

 

កាលពីថ្ងៃអង្គារម្សិលមិញ កាសែកខៅសតរបស់ប្រទេសថៃ បានដកស្រង់សម្តីប្រធានចារកម្ម ថៃមកចុះផ្សាយដោយខ្លួនបានបរិយាយថា “ជម្លោះជុំទីបីជាមួយកម្ពុជាអាចកើតឡើង ដោយ​ចង្អុលបង្ហាញពីការទិញសព្វាវុធទ្រង់ទ្រាយធំពីអឺរ៉ុបខាងកើតរបស់កម្ពុជា និងជំរុញឱ្យ​មានការ​ត្រួ​ត​​ពិនិត្យយ៉ាងដិតដល់ក្នុងរយៈពេល ៤-៥ ខែបន្ទាប់ពីរដូវវស្សា។

 

ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រធានចារកម្មថៃខាងលើនេះ អ្នកនាំពាក្យក្រសួងពារ ជាតិកម្ពុជា បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់​នូវ​ការគោរព​សេចក្តី​ប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០២៥  សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង​សន្តិ​ភាពរវាងកម្ពុជា និងថៃ ថ្ងៃ​​ទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាម​បទ​បញ្ជា​របស់រដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយ​ព្រំ​ដែន​។

 

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដដែលខាងលើនេះ ក៏បានបញ្ជាក់ផងដែរថា កងទ័ពកម្ពុជាគាំទ្រ យ៉ាងពេញទំហឹងនូវគោលជំហររបស់​រដ្ឋាភិ​បាល​ក្នុង​ការដោះ​ស្រា​យបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និង​អនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន៕

 

ព័ត៌មានទាក់ទង

ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀង​ផ្ទាត់ លើការគោរពសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ក្រោយបទឈប់បាញ់​ចូលជាធរមាន ក្នុងខេត្តឧត្តរមានជ័យ កម្ពុជអះអាងថាការស្នើលុបMOUឆ្នាំ២០០០របស់ព្រឹទ្ធសភាថៃគឺ​ជាឧបសគ្គ​ដល់​ការដោះស្រាយ​បញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី របាយការណ៍របស់ CDRI និង ERIA ថា ពល​ករ​ខ្មែរ​ដែល​​មកពីថៃជាង ៦០ម៉ឺននាក់​មានការងារធ្វើ កម្ពុជាទាត់ចោលការចោទប្រកាន់របស់ប្រទេសថៃដែលថាខ្លួនត្រៀមផ្ទុះអាវុធលើកទី៣ កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET កម្ពុជាបដិសេធការចោទប្រកាន់របស់អ្នកការទូតថៃដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទ ព្រះ​វិហារជាទីតាំងយោធា នាវាកងទ័ពជើងទឹកថៃបំពានដែនទឹក និងចាប់អ្នកនេសាទកម្ពុជា៣នាក់ក្នុងដែនសមុទ្រកម្ពុជា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម