
ដោយ៖ កែវ រតនៈ
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាដោយអង្គការសង្គមស៊ីវិលកម្ពុជាស្ដីពី៖ "ការវាយតម្លៃរហ័សរួមគ្នាលើកទីពីរស្ដីពីផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងសកម្មភាពរួមគ្នាបន្ទាប់"ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហៅកាត់CCIM នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈនេះ លោក ស្រី កុសល ប្រធានវេទិកាមនុស្សធម៌កម្ពុជា និងជានាយកប្រតិបត្តិនៃអង្គការសហការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា បានមានប្រសាសន៍ ថាអង្គការសង្គមស៊ីវិលទាំងក្នុងនិងក្រៅប្រទេសមិនតិចជាង៤០០នឹងដាក់ពាក្យបណ្ដឹងតាមយន្តការអន្តរជាតិបន្ទាប់ពីការចុះប្រមូលទិន្នន័យស្តីពីការរំលោភបំពានពីភាគីថៃមកលើកម្ពុជាទាំងបូរភាពដែនដី និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរដែលរស់នៅបណ្ដោយព្រំដែនកម្ពុជាថៃ។ លោកបន្តថា បន្ទាប់ពីប្រមូលបានទិន្នន័យដែលអង្គការសង្គមស៊ីវិលបានចុះទៅអង្កេត និងសាកសួរដោយផ្ទាល់ហើយនោះ គឺត្រូវផ្ទៀងផ្ទាត់ជាមួយទិន្នន័យដែលរាជរដ្ឋាភិបាលកម្ពុជាមានដើម្បីប្រាកដថា ទិន្នន័យទាំងនោះគឺពិតជាដូចគ្នា មុននឹងដាក់ពាក្យប្តឹងតាមយន្តការអន្តរជាតិ។
លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា បណ្ដឹងដែលអង្គការសង្គមស៊ីវិលគ្រោងដាក់ទៅតាមយន្តការអន្តរជាតិនេះគឺដើម្បីជំរុញតុលាការអន្តរជាតិឱ្យធ្វើការលើរឿងនេះ។ លោកបន្តថាក្រៅពីបណ្ដឹងនេះគឺមានបណ្ដឹងជាលក្ខណៈជាបុគ្គលដោយអង្គការសង្គមស៊ីវិល នឹងជួយដល់ជនរងគ្រោះខ្មែរពីការរំលោភសិទ្ធិមនុស្ស ឬឧក្រិដ្ឋកម្មផ្សេងៗ ដើម្បីរៀបចំបណ្ដឹងចូលក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះលោកថា សង្គមស៊ីវិលក៏គ្រោងដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅពេលដែលរកឃើញថាបុគ្គលណាដែលជាអ្នកធ្វើឱ្យសង្គ្រាមកើតឡើង
យ៉ាងនេះក្តីក្រុមអង្គការសង្គមស៊ីវិលទាំងនោះមិនទាន់បញ្ជាក់ទេថា បណ្ដឹងដែលរៀបចំនោះនឹងត្រូវដាក់នៅពេលណានៅឡើយទេ។
គួរបញ្ជាក់ថា នេះគឺជាសន្និសីទសារព័ត៌មានលើកទី២ហើយ ដែលក្រុមអង្គការសង្គមស៊ីវិលបានរៀបចំឡើងបន្ទាប់ពីបានចុះអង្កេងស្រាវជ្រាវរកទិន្នន័យស្តីពីផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា៕



កម្ពុជាបដិសេធការចោទប្រកាន់របស់អ្នកការទូតថៃដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទ ព្រះវិហារជាទីតាំងយោធា
នាវាកងទ័ពជើងទឹកថៃបំពានដែនទឹក និងចាប់អ្នកនេសាទកម្ពុជា៣នាក់ក្នុងដែនសមុទ្រកម្ពុជា
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពដាក់កុងតឺន័ររបស់កងកម្លាំងយោធាថៃនៅតំបន់អានសេះ
អង្គការសង្គមស៊ីវិលមួយចំនួនគ្រោងដាក់ពាក្យបណ្ដឹងតាមយន្តការអន្តរជាតិករណីការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា
កម្ពុជាថា សកម្មភាពអរិភាពរបស់ថៃធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិ ភាពនៃប្រទេសទាំងពីរ
គម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)បានបិទបញ្ចប់ដោយជោគជ័យ
ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត
រាជរដ្ឋាភិបាលមានផែនការរៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹក
23-គុម្ភះ-2026 - ម៉ោង 11:48:AM
19-គុម្ភះ-2026 - ម៉ោង 01:30:PM
05-គុម្ភះ-2026 - ម៉ោង 02:57:PM
04-គុម្ភះ-2026 - ម៉ោង 04:15:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា