សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាថា សកម្មភាពអរិភាពរបស់ថៃធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិ ភាពនៃ​ប្រ​ទេស​ទាំងពីរ

29-មករា-2026 - ម៉ោង 07:45:PM

 

ដោយ៖ វិចិត្រ

 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចាត់ទុកសកម្មភាពអរិភាពអគ្គលេខា ធិការនៃ​ក្រុមប្រឹក្សាសន្តិសុខជាតិថៃ នឹងធ្វើឱ្យប៉ះដល់កិច្ចខិតខំប្រឹងប្រែងដើម្បី​ស្វែង​រក​សន្តិ​ភាពនៃ ប្រទេសទាំងពីរ។

 

តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិកម្ពុជាបានធ្វើការតវ៉ាជំ ទាស់ជាផ្លូវការចំពោះសកម្មភាពអរិភាព​របស់​អគ្គ​លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រី​កម្ពុជា។ កម្ពុជាហៅសកម្មភាពនេះថា មានទម្រង់ជាពាក្យ បណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅ​តុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។

 

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលខាងលើកម្ពុជា បារម្ភខ្លាំងថាពាក្យបណ្តឹងប្រឆាំងនឹង​ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នេះផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយ​ស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំង ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ​ពិ​សេ​សលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

 

ក្នុងនោះដែរក្រសួងការបរទេសកម្ពុជាថាចំណាត់ការផ្លូវច្បាប់នេះមិនស្របនឹងគោលបំណង និង​គោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅ​តំបន់អាស៊ីអាគ្នេយ៍នោះទេ។ ការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយ​កំណត់គោលដៅលើថ្នាក់ ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យចំពោះសកម្មភាពពាក់ព័ន្ធនឹង​កាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេស សកម្មភាពទាក់ទងនឹងការការពារជាតិ និងបូរណភាព​ទឹកដី គឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ។

 

ជាមួយគ្នានេះកម្ពុជាក៏ជំរុញឱ្យប្រទេសថៃចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តដ៏គួរ​ឱ្យសោកស្តាយ នេះ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព​នៃបទ​ឈប់បាញ់ និងការរៀបចំ នានាដើម្បីកាត់បន្ថយភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ច​ខិត​ខំ​ប្រឹង​ប្រែងជាបន្តបន្ទាប់ ដើម្បីស្តារ ទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕

ព័ត៌មានទាក់ទង

កម្ពុជាអះអាងថាកម្លាំងយោធាថៃបានផ្ទុះអាវុធ ៥លើក នៅច្រកអូរស្មាច់ អំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា យោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាក្រៅផ្លូវការបន្តជំរុញការអនុវត្តកិច្ចព្រ​មព្រៀងនានាកន្លងមក កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពយោធាថៃបន្តពង្រឹងការកាន់កាប់ដោយខុសច្បាប់លើអធិបតេយ្យកម្ពុជា កម្ពុជាសោកស្តាយ បើថៃដកខ្លួនជាឯកតោភាគីចេញពី MoU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតគ្នា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ កម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃ ព្រោះកម្ពុជាមានប្រភពនាំចូលគ្រប់គ្រាន់ ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀង​ផ្ទាត់ លើការគោរពសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ក្រោយបទឈប់បាញ់​ចូលជាធរមាន ក្នុងខេត្តឧត្តរមានជ័យ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម