
ដោយ៖ កែវ រតនៈ
សន្និសីទស្តីពី «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់វិស័យវាយនភណ្ឌ» លើកទី៧ ក្រោមប្រធានបទ «ការជំរុញឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសកលសម្រាប់អនាគតប្រកបដោយកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍» បានរៀបចំប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដែលមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ ជាតំណាងរដ្ឋាភិបាល អង្គទូត អ្នកបញ្ជាទិញ អ្នកផលិតវត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែកបច្ចេកទេស អ្នកសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល នៃឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ។ សន្និសីទនេះ ផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ តាមរយៈកិច្ចសហប្រតិបត្តិការចិន-អាស៊ាន, សមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឱកាសភាពជាដៃគូ, និងទស្សនវិស័យនៃការវិនិយោគក្នុងតំបន់។
នៅក្នុងវេទិកាដ៏មានសារ:សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តល់បទអន្តរាគមន៍ចែករំលែកអំពី «គំរូកំណើន ឈ្នះ-ឈ្នះ សម្រាប់ចិន និងអាស៊ាន ក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដោយបានបង្ហាញពីការផ្លាស់ប្តូររបស់កម្ពុជាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម ដែលមានភាពប្រកួតប្រជែង ការរីកចម្រើននៃច្រវាក់ផលិតកម្មប្រកបដោយចីរភាព និងការពង្រីកលទ្ធភាពចាប់យកឱកាសវិនិយោគ ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរសម្រាប់កំណើនរួមគ្នារវាងកម្ពុជា និងចិនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏មានជំនួបដាច់ដោយឡែកជាមួយ អ្នកបញ្ជាទិញ អ្នកផលិតវត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែកបច្ចេកទេសក្នុងវិស័យវាយនភណ្ឌ ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងឱកាសវិនិយោគ និងគោលនយោបាយគាំទ្រនានា របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាជាមួយ សាស្ត្រាចារ្យ Shen Bin ព្រឹទ្ធបុរសរង និងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Donghau ប្រទេសចិន ដើម្បីពិភាក្សាលទ្ធភាពក្នុងការសហការជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាផងដែរ៕




រូបភាព៖ក្រសួងការងារ
កម្ពុជាបដិសេធការចោទប្រកាន់របស់អ្នកការទូតថៃដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទ ព្រះវិហារជាទីតាំងយោធា
នាវាកងទ័ពជើងទឹកថៃបំពានដែនទឹក និងចាប់អ្នកនេសាទកម្ពុជា៣នាក់ក្នុងដែនសមុទ្រកម្ពុជា
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពដាក់កុងតឺន័ររបស់កងកម្លាំងយោធាថៃនៅតំបន់អានសេះ
អង្គការសង្គមស៊ីវិលមួយចំនួនគ្រោងដាក់ពាក្យបណ្ដឹងតាមយន្តការអន្តរជាតិករណីការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា
កម្ពុជាថា សកម្មភាពអរិភាពរបស់ថៃធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិ ភាពនៃប្រទេសទាំងពីរ
គម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)បានបិទបញ្ចប់ដោយជោគជ័យ
ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត
រាជរដ្ឋាភិបាលមានផែនការរៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹក
23-គុម្ភះ-2026 - ម៉ោង 11:48:AM
19-គុម្ភះ-2026 - ម៉ោង 01:30:PM
05-គុម្ភះ-2026 - ម៉ោង 02:57:PM
04-គុម្ភះ-2026 - ម៉ោង 04:15:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា