អត្ថបទ៖ កែវ រតនៈ
យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អគ្គនាយកដា្ឋនអន្តោប្រវសន៍ ដែលចេញនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៦នេះ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញទំនាក់ទំនង សង្គម ដោយ បានធ្វើការបង្ហោះវីដេអូ និងមានខ្លឹមសារថា " គេបើក ច្រកទ្វារព្រំដែនវិញហើយ តែមេត្តាកុំភ្លេចរើបន្លាលួសផង បើបើកគ្រាន់តែបន្លប់បន្លំឱ្យពលរដ្ឋភ្លេចបន្លាលួស ស៊យហើយកម្ពុជា "។
ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវសន៍ លើកឡើងថា គណនីហ្វេសប៊ុកឈ្មោះ Heng Heng បានយកវីដេអូនៅក្នុងផេក (Page Facebook) ឡៃលី ប៉ោយប៉ែត-Laily Poipet មកបង្ហោះនោះគឺជាវីដេអូចាស់របស់លោក ឡៃ លី ជាអ្នកសារព័ត៌មាន ទូរទស្សន៍ភីអិនអិន (PNN) ធ្វើការផ្សាយផ្ទាល់ (Live) នៅបរិវេណប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ។ ហើយគណនីហ្វេសប៊ុកឈ្មោះ Heng Heng គឺជាគណនីហ្វេសប៊ុកប្រើប្រាស់ផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ ដែលមានចេតនាមិនល្អដោយយកវីដេអូព័ត៌មានចាស់មកបង្ហោះ បំពុលសង្គម ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំជាព័ត៌មានថ្មី។
អគ្គនាយកដា្ឋនអន្តោប្រវសន៍ បញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ច្រក ទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅមិន ទាន់បើកដំណើរឡើងវិញនោះទេ៕
ម្សិលមិញ ម៉ោង 02:00:PM
26-កញ្ជា-2025 - ម៉ោង 10:50:AM
23-កញ្ជា-2025 - ម៉ោង 10:17:PM
18-កញ្ជា-2025 - ម៉ោង 05:17:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា