សារព័ត៌មានបៃតងប៉ុស្តិ៍

ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

12-គុម្ភះ-2026 - ម៉ោង 12:04:PM

 

ដោយ៖ សំនៀង

 

ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ និងមន្ទីរជំនាញ ចែកជូនប្រជាពលរដ្ឋចំនួន ០១ភូមិ នៅវត្តកំពឺត ភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

 

ថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានស្នើឱ្យប្រជាពល រដ្ឋរក្សាទុកដាក់ប័ណ្ណដែលទទួលបាននេះឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី នេះគឺពិតជាមានសារៈ​សំខា ន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀស ផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។

 

ក្នុងនោះឯកឧត្តម អភិបាលខេត្ត បន្តថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ បានរួមចំណែកយ៉ាង​សំ​ខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ក្រោមការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើ គោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ៕

 

ព័ត៌មានទាក់ទង

ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម មន្ត្រីជំនាញផ្ដល់វគ្គបំពាក់បំប៉នសមត្ថភាពដល់បុគ្គលិកសមាគម និងសហគមន៍ស្ដីពី "នីតិវិធី និងយន្តការនៃការផ្ដល់ដីសម្បទានសង្គមកិច្ច" អតិថិជនទិញផ្ទះពីក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើកូដកម្មស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដី​ពន្លឿនការដោះស្រាយ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ប្រជាពលរដ្ឋចំនួន៥ភូមិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទទួលបានបណ្ណកម្មសិទ្ធិធ្លីដីស្របច្បាប់ រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម