សារព័ត៌មានបៃតងប៉ុស្តិ៍

អតិថិជនទិញផ្ទះពីក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើកូដកម្មស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដី​ពន្លឿនការដោះស្រាយ

15-មករា-2026 - ម៉ោង 04:09:PM

ដោយ៖សំនៀង

ប្រជាពលរដ្ឋរងគ្រោះក្នុងគម្រោងដីឡូត៍ និងផ្ទះល្វែងផ្លូវជាតិលេខ៦A របស់ក្រុមហ៊ុន​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមាណជាង១០០នាក់ បានមកប្រមូលផ្តុំគ្នាធ្វើកូដកម្មដោយលើក​បដា និងបិទផ្លូវនៅចំណុចខាងមុខក្រសួងដែនដី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ម៉ោង​៩:០០នាទីព្រឹក នៅចំនុចក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានទីតាំង​ស្ថិតនៅ​ផ្លូវ​រុក្ខ​វិថីអង្គរ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ហេតុការធ្វើកូដកម្ម និងបិទផ្លូវពីសំណាក់ប្រជាពលរដ្ឋរងគ្រោះនេះធ្វើឡើងក្នុងគោលបំណង​ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងដែនដីជួយពន្លឿនការដោះស្រាយជូនពួកគាត់ និងទាមទារឱ្យ​ឈ្មោះ​ឡេង ណាវ៉ាត្រា​ ម្ចាស់បុរីកំណត់ពេលវេលាច្បាស់លាស់ជាលាយលក្ខណ៍អក្សរ ទៅលើលក្ខ​ខណ្ឌចំនួន៥ចំណុច ដោយទី១ ចាប់ផ្ដើមការបុកគ្រឹះ ទី២ចាប់ផ្ដើមការសាងសង់ ទី៣បញ្ចប់​ការសាងសង់ទាំងមូលនៅក្នុងប្លុកC E1RA ក្នុងឆ្នាំ ២០២៦ ជាកំហិត ទី៤ប្រគល់ផ្ទះជូន អតិថិជន ប្លុកC E1RA ក្នុងឆ្នាំ ២០២៦ ជាកំហិត និងទី៥ សងលុយជូនដល់ពួកគាត់វិញ៕

ព័ត៌មានទាក់ទង

ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម មន្ត្រីជំនាញផ្ដល់វគ្គបំពាក់បំប៉នសមត្ថភាពដល់បុគ្គលិកសមាគម និងសហគមន៍ស្ដីពី "នីតិវិធី និងយន្តការនៃការផ្ដល់ដីសម្បទានសង្គមកិច្ច" អតិថិជនទិញផ្ទះពីក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើកូដកម្មស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដី​ពន្លឿនការដោះស្រាយ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ប្រជាពលរដ្ឋចំនួន៥ភូមិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទទួលបានបណ្ណកម្មសិទ្ធិធ្លីដីស្របច្បាប់ រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម