
ដោយ៖ សំនៀង
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥ភូមិ សរុបចំនួន ៥៩១១ បណ្ណ ស្ថិតនៅក្នុងភូមិព្រែកតាកែវ ភូមិជ្រោយដង ភូមិជ័យឧត្តម២ ភូមិព្រែកតាកែវ២ ភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅបរិវេណវត្តជ័យមង្គល កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ការចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានបណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់ប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
ឯកឧត្តមបានបន្តថា សម្រាប់ភូមិ ឃុំណា ដែលបានចុះបញ្ជីដីធ្លីរួចហើយ ហើយទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ អាចយកដីធ្លីនោះទៅប្រើប្រាស់ធ្វើអ្វីក៏បាន ប៉ុន្តែដីធ្លីណាដែលនៅក្នុងភូមិ ឃុំដដែលមិនបានចុះបញ្ជីធ្លី គឺមិនអាចយកដីនោះធ្វើអ្វីបានឡើយ ដូចជាលក់ ផ្ទេរសិទ្ធិ សាងសង់ បញ្ជាក់ប្រវត្តដី ឬធ្វើអ្វីផ្សេងទុំតបានឡើយ បើចង់ធ្វើអ្វីនៅលើដីនោះ គឺត្រូវស្នើសុំចុះបញ្ជីដីធ្លីឡើងវិញអោយមានបណ្ណកម្មសិទ្ធិស្របច្បាប់ ទើបអាចយកទៅប្រើប្រាស់បាន។ អាជ្ញាធរទាំងអស់មិនត្រូវធ្វើការបញ្ជាក់នៅលើឯកសារដីធ្លីទាំងឡាយណាដែលភូមិ ឃុំនោះបានចុះបញ្ជីដីធ្លីរួចហើយ ក្រៅពីបណ្ណកម្មសិទ្ធិស្របច្បាប់ឡើយ។
ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយសូមប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ៕



រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល
ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ
ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម
មន្ត្រីជំនាញផ្ដល់វគ្គបំពាក់បំប៉នសមត្ថភាពដល់បុគ្គលិកសមាគម និងសហគមន៍ស្ដីពី "នីតិវិធី និងយន្តការនៃការផ្ដល់ដីសម្បទានសង្គមកិច្ច"
អតិថិជនទិញផ្ទះពីក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើកូដកម្មស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដីពន្លឿនការដោះស្រាយ
រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ
ប្រជាពលរដ្ឋចំនួន៥ភូមិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទទួលបានបណ្ណកម្មសិទ្ធិធ្លីដីស្របច្បាប់
រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង
បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ
30-មករា-2026 - ម៉ោង 04:27:PM
20-មករា-2026 - ម៉ោង 12:19:PM
20-មករា-2026 - ម៉ោង 11:05:AM
15-មករា-2026 - ម៉ោង 04:09:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា