
អត្ថបទ៖ សំនៀង
រដ្ឋបាលខេត្តព្រៃវែង បានជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និងស្ថាប័ន ឬ ភ្នាក់ងារហឹរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិព្រហ៊ូត ឃុំព្រៃស្រឡិត ស្រុកពារំាង ខេត្តព្រៃវែង ឱ្យបានជ្រាបថា គណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលរួមមាន ប្លង់សុរិយោដី និងបញ្ជីឈោ្មះអ្នកកាន់កាប់ដឹ ដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។ ការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក គិតចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដល់ថ្ងៃទី២៦ខែ វិច្ឆិកា ឆ្នាំ ២០២៥ ជាកំហិត ទីតាំងនៅស្នាក់ការភូមិ។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងនោះរដ្ឋបាលខេត្ត បានឱ្យសាធារណជន និងអង្គភាព ដែលមានការពាក់ព័ន្ធនឹងដីធ្លី ក្នុងតំបន់វិនិច្ឆ័យខាងលើ ចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល ១៥ថ្ងៃ។ ផុតរយៈពេលកំណត់ខាងលើគណៈកម្មការដ្ឋបាលសន្មត់ថា ទិន្នន័យដែលបានបើកចំហរឱ្យពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬ តវានៅពេលក្រោយទៀតបានឡើយ៕

វប្បធម៌សន្ទនារវាងសង្គមស៊ីវិល និងរដ្ឋាភិបាល លើអភិបាលកិច្ចដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ
បណ្ណកម្មសិទ្ធិដីធ្លីចំនួន១៣៧ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំមួយក្នុងខេត្តបាត់ដំបង
អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល
ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី
ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ
បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល
28-ឧសភា-2026 - ម៉ោង 06:59:AM
21-ឧសភា-2026 - ម៉ោង 11:37:AM
29-មេសា-2026 - ម៉ោង 03:19:PM
02-មេសា-2026 - ម៉ោង 11:56:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា