សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ

18-មិនា-2026 - ម៉ោង 11:33:AM

 ដោយ៖ វិចិត្រ

 

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានានិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។ ការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបែបនេះ ធ្វើឡើងនៅក្នុង ជំនួបជាមួយក្រុមសហគមន៍ព្រៃឡង់ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

 

នៅក្នុងជំនួបនោះ ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូ សហគមន៍ប្រជាពលរដ្ឋ ចូលរួម​ចំណែកការងារអាទិភាពរបស់ក្រសួងបរិស្ថានជាពិសេសការ ដាក់ទិសដៅរួម ក្នុងការពង្រីកវិសាលភាពគម្របព្រៃឈើឱ្យបានច្រើន ស្របតាមយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងអនុលោមតាមគោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិវឌ្ឍប្រកបដោយចីរភាព។

 

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្តឱ្យក្រុមសហគមន៍ព្រៃឡង់ ចូលរួមសហការក្នុងការពង្រឹងការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិ ការចែករំលែកព័ត៌មាន ការពង្រឹងចំណេះដឹង ចូលរួមដាំស្តារព្រៃសហគមន៍ និងការសហការចូលរួមក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងមូលដ្ឋាន៕

ព័ត៌មានទាក់ទង

អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦ មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញ​ភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ អង្គការអុកស្វាម និងសហគមន៍តាមដងទន្លេមេគង្គរួមគ្នាអបអរសាទរទិវាពិភពលោកទឹក និងទន្លេ មន្ទីរបរិស្ថានខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធធ្វើយុទ្ធនាការសម្អាតអនាម័យក្នុងក្រុងក្រចេះ ត្រៀមរៀបចំបុណ្យទន្លេ កម្ពុជាឈានមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល រដ្ឋមន្ត្រីក្រសួងបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ ក្រសួងបរិស្ថានចាត់វិធានការលើអាជីវកម្មគ្រឿងអលង្ការមួយកន្លែង ឱ្យបញ្ឈប់ការចម្រាញ់​មាស​នៅលើទីវាល ដែលជា​ប្រភព​ធ្វើឱ្យ​គុណភាព​ខ្យល់​ធ្លាក់ចុះ និង​ប៉ះពាល់​ដល់​​សុខភាព​សាធារណៈ FFC៖ ការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងគោលនយោបាយការពារធនធានធម្មជាតិនៅមានភាពទន់ខ្សោយ នៅក្នុងវិស័យធនាគារកម្ពុជា ក្រសួងធនធានទឹកអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀងកក់ខែដែលអាចកើតចាប់ចុងខែកុម្ភៈ និងដើមខែមីនា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម