អត្ថបទ៖ សំនៀង
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា នឹងមិនអញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ នេះតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ម្សិលមិញ។
សេចក្តីប្រកាសព័ត៌មានដដែលនេះបានបន្តទៀតថា ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងមកនេះ៕
9 ម៉ោងមុន
27-មិថុនា-2025 - ម៉ោង 07:53:PM
26-មិថុនា-2025 - ម៉ោង 01:59:PM
26-មិថុនា-2025 - ម៉ោង 10:56:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា