អត្ថបទ៖ យូ វាសនា
រដ្ឋបាលខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ បានជូនដំណឹងដល់សាធារណៈជនដែលជាអ្នកកាន់កាប់ដីលំនៅដ្ឋាន ឬដីកសិកម្ម ព្រមទាំងគ្រប់មន្ទីរ អង្គភាព គ្រប់ស្ថាប័ន និងភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងតំបន់ធ្វើការវិនិច្ឆ័យ ភូមិចំណោតរាម ភូមិគគីរ និងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យ បានដឹងថា គណៈកម្មការរដ្ឋបាលនឹងបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ដែលក្រុមចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យក្បាលដីកន្លងមក។
សេចក្ដីជូនដំណឹងបន្តថា ការបិទផ្សាយនេះមានរយៈពេល ១៥ ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃ ឈប់សម្រាក ដើម្បីឱ្យភាគីពាក់ព័ន្ធចូលរួមពិនិត្យមើលទិន្នន័យ បញ្ជាក់ពីភាពត្រឹមត្រូវ ឬ ខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ ។
ហើយបើផុតកំណត់ខាងលើគណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែលបានបិទផ្សាយជូនពិនិត្យជាសាធារណៈនេះ មាន ភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ ។ សេចក្តីជូនដំណឹងក៏បានបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលនឹងបូកសរុប របាយការណ៍បញ្ចប់ការបិទផ្សាយ ហើយលើកសំណើរផ្ដល់សិទ្ធិលើអចលនវត្ថុជូនទៅឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីពិនិត្យ-សម្រេច រួចបញ្ជូនឲ្យរដ្ឋបាលសុរិយោដីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ ជូនអ្នក កាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់ ។
លោក ស៊ុន សុផាត ជាប្រជាពលរដ្ឋរស់នៅភូមិពូធឿងបានប្រាប់បៃតងប៉ុស្តិ៍ថា លោកមានចិត្តសប្បាយរីករាយដែលបានឃើញសេចក្តីប្រកាសរបស់សាលាខេត្ត ជូនដំណឹងដល់សាធារណៈជនដែលជាអ្នកកាន់កាប់ដីលំនៅដ្ឋានទាំងបីតំបន់ដូចជាភូមិចំណោតរាម ភូមិគគីរ និងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លោកបន្តទៀតថានៅកន្លែងខ្លះបានវាសវែងហើយ ហើយសេចក្តីប្រកាសនឹងខេត្តទុកពេលឱ្យ១៥ថ្ងៃអ្នកដែលមិនទាន់វាស់និងធ្វើការតវ៉ា៕
26-មិថុនា-2025 - ម៉ោង 01:59:PM
26-មិថុនា-2025 - ម៉ោង 10:56:AM
26-មិថុនា-2025 - ម៉ោង 10:21:AM
24-មិថុនា-2025 - ម៉ោង 03:32:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា