សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះអង្គការអភិរក្សអន្តរជាតិ (CI) ដែលស្វែងរកកិច្ចសហប្រតិបត្តិការ

20-មិនា-2024 - ម៉ោង 03:47:PM

អត្ថបទ៖ លោកយូ វាសនា

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យអង្គការអភិរក្សអន្តរជាតិហៅកាត់ (CI) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

អង្គការ (CI) គឺជាស្ថាប័នមួយដែលធ្វើការលើផ្នែកបរិស្ថាន និង កសិកម្ម ទាំងបច្ចេកទេស ទីផ្សាររបស់ផលិតផលនិង​ជួយ​សម្រប​សម្រួល​ក្នុងការ​កៀរគរ​ដៃគូ​អភិ​វឌ្ឍន៍​ ដើម្បី​ចូល​វិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល​វែង​សម្រាប់​​​គាំទ្រ​ដល់​ការការពារ​ដែនជម្រកសត្វព្រៃនៅកម្ពុជា និងពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការ​លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​សហគមន៍​មូលដ្ឋាន។

 

អង្គការ(CI) ទទួលបានមូលនិធិពីប្រទេសបារាំង និងបានបំពេញបេសកកម្មរបស់ខ្លួននៅប្រទេសកម្ពុជាប្រមាណជាង ២ទសវត្សរ៍មកហើយ ក្នុងកិច្ចការការពារ និងគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងចូលរួមគាំទ្រដល់ជីវភាពសហគមន៍ដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី។

 

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះអង្គការ(CI)ដែលស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីក្រសួងកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់អំពីគោលនយោបាយវិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង ធ្វើឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាជូនប្រជាកសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗទៀត រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។

 

បើតាម ឯកឧត្តមរដ្ឋមន្ត្រី CI ត្រូវយល់ឱ្យបានច្បាស់លាស់ពីគោលនយោបាយជាតិដែលបានដាក់ចេញនៅអាណត្តិទី៧នេះ និងត្រូវយល់ពីគ្នា សហការជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចគោលដៅរួម។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា CI ត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងយល់ឱ្យបានច្បាស់រវាងការអភិរក្ស និងការអភិវឌ្ឍ ដោយត្រូវជំរុញឱ្យមានតុល្យភាពសេដ្ឋកិច្ចដល់កសិករ លើកកម្ពស់ជីវភាពសហគមន៍ និងការចូលរួមរបស់សហគមន៍ក្នុងការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិ និងកសិកម្ម៕

 

ព័ត៌មានទាក់ទង

ក្រសួងកសិកម្មអះអាងថា ពុំទាន់មានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ នៅកម្ពុជាទេ ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម