
អត្ថបទ៖ កែវ រតនៈ
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី៩ ឧសភា ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកាន់តែទំនើប កាន់តែរីកចម្រើន តួនាទីសាសនាកាន់តែសំខាន់ក្នុងការចូលរួមអប់រំផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ពីព្រោះកាលណាប្រទេសកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានការងារក៏កាន់តែច្រើនធ្វើឱ្យមនុស្សមានបញ្ហាស្រ្ដេសច្រើនដូចគ្នា ដូច្នេះត្រូវការការអប់រំផ្លូវចិត្តឡើងវិញ។ សម្ដេចធិបតីបន្តថា «កាន់តែទំនើបកាន់តែ វិទ្យាសាស្ត្រ ការជឿជាក់លើសាសនា ដែលការអប់រំផ្លូវចិត្តកាន់តែខ្លាំង ជាក់ស្ដែងនៅប្រទេសអភិវឌ្ឍន៍ដូចនៅអាម៉េរិកដូចអីនេះហើយ គឺនៅតែខ្លាំងការអប់រំ។ នៅជប៉ុនសាសនា ព្រះពុទ្ធជិនតូ នៅប្រទេសចិន នៅប្រទេសអី ប្រទេសកាន់តែរីកដើរតួនាទីខាងផ្លូវចិត្ត»។
សម្ដេចធិបតីក៏បានលើកឡើងថា គ្មានសាសនាណាមួយ ប្រៀនប្រដៅមនុស្សឱ្យកាចសាហាវ ឬកាប់សម្លាប់គ្នាទេ ទាំងពុទ្ធសាសនា អ៊ិស្លាមសាសនា និងគ្រិស្តសាសនា ប៉ុន្ដែគោលដៅធំបំផុតគឺដើម្បីឱ្យមនុស្សធ្វើល្អ ចេះចែករំលែក ចែកផលជាមួយគ្នា៕




រូបភាព៖ បណ្ដាញសង្គម
កម្ពុជាអំពាវនាវសហគមន៍អន្តរជាតិការពារប្រាសាទព្រះវិហារ ខណៈអះអាងថារងការខូចខាតពីការវាយប្រហាររបស់កងទ័ពថៃ
រដ្ឋាភិបាលផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ឆ្នាំ២០២៦
អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក
វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ
ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ
06-កក្តដា-2026 - ម៉ោង 11:20:AM
01-កក្តដា-2026 - ម៉ោង 10:26:AM
23-មិថុនា-2026 - ម៉ោង 11:50:AM
18-ឧសភា-2026 - ម៉ោង 12:10:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា