សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យកូន ចៅ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀនជំនាញដើម្បីទទួលបានការងារល្អប្រសើរ

14-វិច្ឆិកា-2024 - ម៉ោង 10:09:AM

អត្ថបទ៖ កែវ រតនៈ

ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ដែលប្រព្រឹត្តិទៅ ក្រោមប្រធានបទ «គាំពារសង្គមសម្រាប់អ្នកលក់ ដូរតាមដងផ្លូវ ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិសា្ថន» កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះឯកឧត្តម ហេង សួរ  រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលេលវិជ្ជាជីវៈបានមានប្រសាសន៍ថា កន្លងមកមានការលើកឡើងថា ​អ្នកដែលធ្វើការនៅក្រៅប្រព័ន្ធមានភាពលំបាកជាងអ្នកដែលធ្វើការនៅក្នុងប្រព័ន្ធ ហើយ​អ្នកធ្វើការក្នុងប្រព័ន្ធទទួលបានអត្ថប្រយោជន៍ច្រើនជាងក្នុងប្រព័ន្ធ ដូច្នេះវិធីមួយដែលអាចដោះស្រាយបញ្ហានេះបានគឺទាញអ្នកដែលធ្វើការនៅក្រៅប្រព័ន្ធឱ្យមកធ្វើការនៅក្នុងប្រព័ន្ធវិញ។ ករណីនេះឯកឧត្តមបាន​​លើកឡើងថា សម្រាប់អ្នកដែលកំពុងធ្វើការលើផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានកូន ចៅ លើសពីអាយុ១៥ទៅ១៦ឆ្នាំ អាចបញ្ជូនកូនទៅសិក្សាជំនាញដែលក្រសួងការងារកំពុងបើកបង្រៀនដោយឥតគិតថ្លៃ។ ឯកឧត្តម បញ្ជាក់ថាការរៀនជំនាញជាមួយក្រសួងការងារនេះឬហៅថា TVET គឺមានរយៈពេលតែ៤ខែប៉ុណ្ណោះនឹងអាចទទួលបានចំណេះដឹងពិតប្រាកដ ហើយក្រសួងការងារធានារកការងារជូនសិស្សដែលបានរៀន​​ចប់ទៀតផង។ ដែលនេះគឺជាចំណុចមួយអាចធ្វើឱ្យកូនចៅអ្នកដែលធ្វើការនៅផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចងាកមកបម្រើការក្នុងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធវិញបាន។

ករណីនេះ លោក វន់ ពៅ ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់IDEA បានសាទរចំពោះការជំរុញនេះ ព្រោះវាត្រូវនឹងស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្នព្រោះថាបច្ចុប្បន្នតម្រូវការអ្នកមានជំនាញច្បាស់លាស់គឺមិនអាចខ្វះបាន។ លោកថា​នេះក៏ជាយន្តការមួយដែលជំរុញឱ្យអ្នកធ្វើការក្នុងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យធ្វើការនៅក្នុងប្រព័ន្ធបានច្រើន ។ តែទោះជាយ៉ាងណាលោកជំរុញឱ្យរាជរដ្ឋាភិបាលបង្កើនថវិកាសម្រាប់ជួយដល់ថ្លៃធ្វើដំណើរ និងថ្លៃហូបចុក បន្ថែមទៀតដើម្បី ការរៀនជំនាញដែលផ្ដល់ដោយក្រសួងការងារកាន់តែទទួលបានលទ្ធផលល្អ ព្រោះប្រសិនបើកូន ចៅអ្នកធ្វើការនៅផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវចំណាយប្រាក់បន្ថែមដើម្បីទៅសិក្សាលើជំនាញទាំងនោះទៀត គឺជាបន្ទុកបន្ថែមដែលអាចឱ្យមានការបោះបង់ចោលការសិក្សា។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឬហៅថា TVET មានចំនួន ២០៧កន្លែង ដែលក្នុងនោះ មានគ្រឹះស្ថានសាធារណៈចំនួន ៣៧ នៅទូទាំងប្រទេស។  ក្នុងរយៈពេល​៥​ឆ្នាំ​ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតជាង ២៧ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលជំនាញថ្មីនិងលើកកម្ពស់ជំនាញ។ នេះបើតាមការអះអាងរបស់ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

                                                     

ព័ត៌មានទាក់ទង

គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយអ្នកពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជា កម្ពុជា-វៀតណាមបង្កើនទំ​នាក់ទំនងជិតស្និទ្ធលើការវិនិយោគ និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជួបពិភាក្សាការងារជាមួយវិនិយោគិនចិនមកពីខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងរក្សាអត្រាកំណើនក្នុងរង្វង់៦,៣% លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម