សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

 តំណាងកម្មករនិយោជិតស្នើបន្ថយមកត្រឹម១០ដុល្លារសម្រាប់ឈ្នួលអប្បរមាឆ្នាំ២០២៥ ខណៈភាគីនិយោជកដំឡើង២ដុល្លារ

06-កញ្ជា-2024 - ម៉ោង 05:30:PM

អត្ថបទ៖ កែវ រតនៈ

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំត្រីភាគីលើកទី៣ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីបន្តពិភាក្សាកំណត់​​​​​ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើនៅថ្ងៃទី៦ ខែកញ្ញានេះ  ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់អ្នកសារព័ត៌មានថា  តំណាងភាគីកម្មករនិយោជិត បានស្នើបន្ថយតួលេខកំណើន​​ពីចំនួន ១៤ដុល្លារអាម៉េរិក មកចំនួន ១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាង​​​​​​​​ភាគីនិយោជក បានស្នើដំឡើងតួលេខកំណើនពីចំនួន ១ដុល្លារអាម៉េរិក ទៅចំនួន ២ដុល្លារអាម៉េរិក លើ​​​​​តួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។ ឯកឧត្តមបន្តថា ការប្រជុំនេះគឺជាការវិវឌ្ឍថ្មីមួយដែលធ្វើឱ្យភាគីនិយោជិត និងនិយោជក កាន់តែខិតជិតគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៥ តែទោះជាយ៉ាង​​ណា​​ភាគីនិមួយៗ​  នឹងជជែកពិភាក្សាគ្នាបន្តទៀតដើម្បីរកចំណុចរួមសម្រាប់ប្រាក់ឈ្នួលអប្បរមាឆ្នាំ​២០២៥​ ។  ឯកឧត្តម ហេង សួរ បញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងខិតខំសម្របសម្រួល​​ឱ្យភាគីទាំងពីរអាចទទួលយកបានទាំងសងខាង។

លោក គឹម ចាន់សំណាង ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំត្រីភាគីលើកទី៣​នេះដែរនោះ  ថ្លែងថា ជាទូទៅភាគីសហជីពនៅពេលដែលមានការពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បរមា​​គឺតែងតែគិតពីអ្វីដែលជាកត្តាចម្បងទាក់ទងនឹងតួលេខប្រាក់ឈ្នួលដែលត្រូវដំឡើង។ លោកបន្តថា​ ភាពីសហជីពដែលជាអ្នកស្នើសុំដំឡើងប្រាក់ឈ្នួលអប្បរមាគឺតែងតែគិតពីកម្រិតប្រាក់មួយដែលសមរម្យ ប៉ុន្តែការទម្លាក់ប្រាក់ឈ្នូលនៅពេលដែលចចារជាមួយនិយោជក គឺឈរលើកម្រិតមួយដែលអាចទទួលយកបានទាំងអស់គ្នា។

ភាគីពាក់ព័ន្ធបានបើកកិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៨លើកហើយ រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងតំណាងភាគីនិយោជកចំនួន ២លើក។

គួរបញ្ជាក់ថា តួលេខប្រាក់ឈ្នួលអប្បរមា នៅឆ្នាំ២០២៤ គឺ២០៤ ដុល្លារសហរដ្ឋអាម៉េរិក ក្នុងនោះភាគីនិយោជកដំឡើង ២ដុល្លារសហរដ្ឋអាម៉េរិក និងរាជរដ្ឋាភិបាលបន្ថែម២ដុល្លាសហរដ្ឋអាម៉េរិក៕

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៥ចំណុចដល់សហព័ន្ធស្រូវអង្ករកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា ស្នើ ABC និងCMA ជួយសម្រួលបំណុលពលករវិលត្រលប់ពីប្រទេសថៃ សមាគម ABC និងCMA នឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករខ្មែរត្រឡប់ពីថៃ គម្រោងសេដ្ឋកិច្ចវិលជុំ នាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទនៅជុំវិញតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប រដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិលកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដាក់សម្ពោធឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោជាផ្លូវការ CDC អនុម័តគម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិកក្នុងខែមេសា ឆ្នាំ២០២៥ គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩%
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម