សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អាម៉េរិកជាប់លំដាប់លេខ១ ជាប្រទេសដែលកម្ពុជានាំចេញទំនិញបានច្រើនជាងគេក្នុងចំណោម២០ប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០២៤

12-កក្តដា-2024 - ម៉ោង 06:05:PM

អត្ថបទ៖ សំនៀង

យោងតាមរបាយការណ៍បណ្ដោះអាសន្នស្ដីពី ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញនិងនាំចូលទំនិញជាមួយទីផ្សារអន្តរជាតិប្រមាណ ២៦ពាន់លានដុល្លារអាម៉េរិក។ ការនាំចេញនាំចូលនេះទៅកាន់ប្រទេសចំនួន២០ រួមមាន ប្រទេសចិន អាម៉េរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូណេស៊ី កាណាដា សិង្ហបុរី អាល្លឺម៉ង់ អេស៉្បាញ អង់គ្លេស ម៉ាឡេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ ហូឡង់ ហុងកុង បារាំង បែលហ្ស៊ិក ឥណ្ឌា និងអ៊ីតាលី ក្រៅពីនោះក៏មានការនាំចេញនិងនាំចូលទៅ​កាន់ប្រទេសផ្សេងៗទៀតផងដែរ។

របាយការណ៍បង្ហាញថា ក្នុងចំណោមប្រទេសទាំង២០នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសអាម៉េរិកក្នុងលំដាប់ទី១គឺបានរហូតដល់ទៅ៤,៤០១,២១២ពាន់លានដុល្លារសហរដ្ឋអាម៉េរិក និងការនាំចេញលំដាប់​​ទី២​​នោះគឺទៅកាន់ប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់២,០២៧,៤៩០ពាន់លានដុល្លារសហរដ្ឋអាម៉េរិកក្នុងត្រីមាស​​​​ទី១ ឆ្នាំ២០២៤នេះ។

ស្របពេលដែលការនាំចេញនិងនាំចូលទំនិញមានការកើនឡើងបែបនេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ បានឲ្យដឹង​ថា សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញនៃ​វិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។ ការនាំចេញសម្លៀក​បំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បានស្ទុះងើបឡើងវិញ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញកសិកម្ម នៅតែមានភាពធន់ល្អ។

កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិចពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការ​​ងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ៕

រូបភាព៖ បណ្ដាញសង្គម

 

 

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៥ចំណុចដល់សហព័ន្ធស្រូវអង្ករកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា ស្នើ ABC និងCMA ជួយសម្រួលបំណុលពលករវិលត្រលប់ពីប្រទេសថៃ សមាគម ABC និងCMA នឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករខ្មែរត្រឡប់ពីថៃ គម្រោងសេដ្ឋកិច្ចវិលជុំ នាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទនៅជុំវិញតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប រដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិលកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដាក់សម្ពោធឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោជាផ្លូវការ CDC អនុម័តគម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិកក្នុងខែមេសា ឆ្នាំ២០២៥ គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩%
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម