សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ទីភ្នាក់ងាមុខរបរ និងការងារ ផ្ដល់ឱកាសឲ្យយុវជនស្វែងរកការងារតាមរយៈវេទិកាការងារជាប្រចាំ

28-មិថុនា-2024 - ម៉ោង 02:59:PM

អត្ថបទ៖ សំនៀង

ក្រុមហ៊ុន​ធំៗចំនួន ៧ បាន​ផ្តល់​ឱកាស​ការងារ​បន្ថែម​ជិត៥០០ កន្លែង ​ដល់​យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ​នៅក្នុង​វេទិកា​ការងារ ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយមានការសហការ​ជាមួយសហព័ន្ធសហភាពយុវជនកម្ពុជាវិស័យការងារ។

លោក ឆោម សុខឿន ជាប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានប្រាប់បៃតងប៉ុស្តិ៍ថា នេះគឺជាវេទិការការងារជាតិប្រចាំខែ ដែលរៀបចំឡើងដោយក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងមានការចូលរួមសហការពីសហព័ន្ធសហភាពយុវជនកម្ពុជាវិស័យការងារ ហើយវេទិកានេះមានក្រុមហ៊ុនធំៗចំនួន៧ មានដូចជា ផ្នែកធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនណាហ្គាវើល វិស័យបដិសណ្ឋាកិច្ច និងវិស័យកសិកម្ម ដែលកំពុងមានតំរូវការជ្រើសរើសបុគ្គលិកជិត៥០០កន្លែង។ លោកបានបន្ថែមថា ការរៀបចំវេទិកានេះឡើងគឺក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសឲ្យនយោជក និងអ្នកដែលកំពុងស្វែងរកការងារធ្វើបានជួយគ្នានៅមួយកន្លែង ធ្វើឲ្យមានភាពងាយស្រួល និងឆាប់រហ័សក្នុងការផ្ដល់ការងារដល់យុវជនឆាប់ទទួលបានការងារ ឆាប់ទទួលបានកន្លែងចុះកម្មសិក្សាការងារ។ លោកបានលើកឡើងបន្ថែមទៀតថា នៅក្នុងមជ្ឈមណ្ឌលការងារ NEA មានចំនួន១៤ មជ្ឈមណ្ឌលការងារ បានកំពុងរៀបចំវេទិកានេះដូចគ្នា ចំពោះនៅរាជធានីភ្នំពេញវេទិកានេះរៀបចំធ្វើឡើងក្នុង១ខែចំនួន៤ដង គឺនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ គឺមានវេទិកាការងារ និងកិច្ចសម្ភាសន៍ការងារ។ វេទិកានេះក៏មានរៀបចំជាប្រចាំឆមាស ដោយមានការចូលរួមសហការដោយសហការពីសហព័ន្ធសហភាពយុវជនកម្ពុជា និងអង្គការ ILO ដោយរៀបចំជាពិព័រណ៍ការងារ និងមគ្គុទេសអាជីពប្រចាំឆមាស សម្រាប់វេទិកាប្រចាំឆ្នាំមានការរៀបចំនៅមជ្ឈមណ្ឌពិព័រណ៍កោះពេជ្រនៅរៀងរាល់ចុងឆ្នាំ ដោយមានយុវជនជាច្រើនម៉ឺននាក់ទទួលបានឱកាសការងារពីវេទិកានេះផងដែរ។

យុវជន ផាន ស្រីនិត ជានិសិត្សឆ្នាំទី២ នៃសាកលវិទ្យាលយកម្ពុជា បានប្រាប់បៃតងប៉ុស្តិ៍ថា កញ្ញាមកចូលរួមក្នុងវេទិកាការងារនេះក្នុងគោលបំណងដើម្បីស្វែងរកការងារធ្វើ នៅលើមុខជំនាញរដ្ឋបាលសាធារណៈ ហើយកញ្ញារំពឹងថានឹងបានទទួលការងារធ្វើតាមរយៈវេទិកានេះ ព្រោះមានក្រុមហ៊ុនជាច្រើនកំពុងត្រូវការបុគ្គលិក។ កញ្ញាបានបន្តថា ការរៀបចំវេទិកានេះឡើងគឺពិតជាល្អខ្លាំងណាស់ សម្រាប់ផ្ដល់ឱកាសឲ្យយុវជនមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ ចំពោះការរៀបចំវិញគឺក្រសួងរៀបចំឲ្យមានភាពសមស្របនឹងស្មើភាពគ្នាបានយ៉ាងល្អ។

ដោយឡែក យុវជន សយ សែន ជានិសិត្សទើបបញ្ចប់ការសិក្សាពីសាលាភូមិន្ទភ្នំពេញផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ បានមកដាក់ពាក្យស្វែងរកការងារធ្វើនៅក្នុងវេទិកាទីភ្នាក់ងាមុខរបរ និងការងារ ជាមួយនឹងក្រុមហ៊ុនជីបម៉ុង។ លោកបានបន្ថែមថា វេទិកានេះបានផ្ដល់ភាពងាយស្រួលច្រើនដល់យុវជន ដែលទើបបញ្ចប់ការសិក្សា ព្រោះនៅទីនេះមានក្រុមហ៊ុនជាច្រើនកំពុងត្រូវការបុគ្គលិក ហើយពួកគាត់អាចជ្រើសរើសក្រុមហ៊ុន ឬការងារដែលខ្លួនពេញចិត្ត។ លោកបានលើកឡើងទៀតថា ការរៀបចំវេទិការនេះមានភាពល្អប្រសើច្រើន ព្រោះមានតាមផ្នែក និងមានសណ្ដាប់ធ្នាប់ល្អ។

លោក ហែម ប៊ុនរឹទ្ធ ជាមន្ត្រីផ្នែកជ្រើសរើសបុគ្គលិកនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្រាប់បៃតងប៉ុស្តិ៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សូមស្វាគមន៍ចំពោះយុវជនទាំងអស់ដែលបានបងដាក់ពាក្យជាមួយក្រុមហ៊ុនរបស់លោក ព្រោះថាបច្ចុប្បន្ននេះខាងក្រុមហ៊ុនកំពុងមានតំរូវការបុគ្គលិកច្រើន ហើយការរៀបចំវេទិការនេះឡើងគឺបានផ្ដល់ឱកាសឲ្យយុវជនជាច្រើនក្នុងការស្វែងរកការងារធ្វើ ទាំងជាមួយក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនជាច្រើនទៀតនៅក្នុងវេទិការនេះ។ លោកបានបន្ថែមថា ក្នុងរយៈពេលមួយថ្ងៃនេះ ឃើញថាមានអ្នកមកដាក់ពាក្យជាច្រើនជាមួយនឹងក្រុមហ៊ុនរបស់លោក ហើយលោកពិតជាមានសេចក្ដីរីករាយ និងសូមស្វាគមន៍ ជាមួយគ្នានេះលោកក៏សូមថ្លែងអំណរគុណដល់ក្រសួងការងារ ដែលបានរៀបចំឲ្យមានវេទិកានេះឡើង ដើម្បីឲ្យក្រុមហ៊ុនទទួលបានភាពងាយស្រួលក្នុងការជ្រើសរើសបានបុគ្គលិកទៅបំរើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ លោកឱ្យយុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកការងារធ្វើសូមមកដាក់ពាក្យនៅទីនេះ ដោយពុំមានការភ័យខ្លាចអ្វីឡើង ព្រោះនៅទីនេះមានការស្វាគមន៍អ្នកគ្រប់គ្នាយ៉ាងកក់ក្ដៅ រួមទាំងក្រុមហ៊ុនរបស់លោកផងដែរ។

បើតាមទិន្នន័យដែលផ្ដល់ឲ្យដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឲ្យដឹងថា ក្នុងរយៈពេល១ថ្ងៃនេះមាន យុវជន សិស្ស និស្សិត បានមកដាក់ពាក្យស្វែងរកការងារធ្វើបានចំនួន ៣៦៦នាក់ ហើយជាលទ្ធផលឃើញថា មានបេក្ខជនចំនួន១៦៩នាក់ បានសម្ភាសជាប់ភ្លាមៗ ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនផ្ទាល់នាពេលឆាប់ៗខាងមុខនេះ៕

ព័ត៌មានទាក់ទង

គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយអ្នកពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជា កម្ពុជា-វៀតណាមបង្កើនទំ​នាក់ទំនងជិតស្និទ្ធលើការវិនិយោគ និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជួបពិភាក្សាការងារជាមួយវិនិយោគិនចិនមកពីខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងរក្សាអត្រាកំណើនក្នុងរង្វង់៦,៣% លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម