
មន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “សំរាមសូន្យ”។ ពិធីនេះប្ររព្ធឡើងក្រោមអធិបតីភាព លោក សុខ សាន្តតារ៉ា អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការ ចូលរួមពី ថ្នាក់ដឹកនាំខេត្ត កងកំលាំង តំណាងស្ថាប័នអយ្យការ មន្ទីរអង្គភាពជាវិញខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជន សសយក យុវជនកាកបាទក្រហម អង្គការដៃគូ មន្ត្រីឧទ្យានុរក្ស អជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណជា៤០០នាក់ នៅបរិវេណសួនច្បារសាលាខេត្តព្រះវិហារ។
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមលើការងារបរិស្ថាន ការអភិរក្សជីវ:ចម្រុះ និងការរស់នៅប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន “ភាពស្អាត ភាពបៃតង និងចីរភាព”។
“សំណល់សូន្យ / Zero Waste” គឺជាប្រធានបទដ៏សំខាន់ ដែលប្រទេសកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ ព្រមទាំងបានដាក់ចេញនូវយុទ្ធនាការជាច្រើន ដើម្បីនាំប្រទេសកម្ពុជាឆ្ពោះទៅរកភាពស្អាតលើដី ភាព ស្អាតក្នុងទឹក ភាពស្អាតលើអាកាស និងភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិ។ ក្នុងនោះមានការធ្វើយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក។
សម្រាប់នៅឆ្នាំ២០២៦នេះ មន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តព្រះវិហារ បានសហការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីបន្តជំរុញចលនាអនាម័យបរិស្ថាន ដាស់ស្មារតីគ្រប់អ្នកពាក់ព័ន្ធ និងប្តេជ្ញាបន្តរាល់សកម្មភាពដែលមានចែងក្នុងក្នុងស្មារតីនៃទិវា៥មិថុនា ឱ្យកាន់តែផុលផុស៕




មន្ទីរបរិស្ថានខេត្តព្រះវិហារ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែមួយនៅខេត្តមណ្ឌលគិរី អនុវត្តតាមច្បាប់ ចៀសវាងផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ
រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា
ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស
អូស្ត្រាលី និងកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចទឹក
ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ
អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ
11-មិថុនា-2026 - ម៉ោង 11:56:AM
03-មិថុនា-2026 - ម៉ោង 02:58:PM
29-ឧសភា-2026 - ម៉ោង 08:19:AM
28-ឧសភា-2026 - ម៉ោង 10:14:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា