![]()
ដោយ៖ កែវ រតនៈ
យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានៅថ្ងៃទី២៦ខែឧសភានេះបានឱ្យដឹងថា ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើ សម្រាប់ចែកជូនសាធារណៈជន ដើម្បីយកទៅដាំនៅតាមទីសាធារណៈនានា និងដាំស្តារព្រៃបង្កើនគម្របបៃតង នៅកម្ពុជា។
ក្រសួងឱ្យដឹងថានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ កូនឈើសរុប ៦៦ ០៤៤ ដើម ត្រូវបានបណ្តុះ នៅតាមមន្ទីររាជធានី-ខេត្តដូចជា មន្ទីរបរិស្ថានខេត្តកំពត បានបណ្តុះកូនឈើព្រៃ ចំនួន ៦៦៧ ដើម ថ្នាលតំបន់ខេត្តមណ្ឌលគិរី បានបណ្តុះកូនឈើព្រៃ ចំនួន ៥២ ០៨៣ ដើម ថ្នាលតំបន់ខេត្តសៀមរាប បានបណ្តុះកូនឈើព្រៃ ចំនួន ៨ ៥០០ ដើម មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានបណ្តុះកូនឈើព្រៃ ចំនួន ១១០ ដើម មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបណ្តុះកូនត្នោត ចំនួន ៤០០ ដើម មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានបណ្តុះកូនឈើហូបផ្លែ ចំនួន ១៥៥ ដើម មន្ទីរបរិស្ថានខេត្តរនតគិរី បានបណ្តុះកូនឈើព្រៃ ចំនួន ១៣៧ ដើម កូនឈើហូបផ្លែ ចំនួន ១៤៩ ដើម និងកូនត្នោតចំនួន ២៦៣ ដើម មន្ទីរបរិស្ថានខេត្តសៀមរាប បានបណ្តុះកូនឈើព្រៃ ចំនួន ៣ ៥០០ ដើម មន្ទីរបរិស្ថានខេត្តស្វាយរៀង បានបណ្តុះកូនឈើហូបផ្លែ ចំនួន ៨០ ដើម៕
រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា
ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស
អូស្ត្រាលី និងកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចទឹក
ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ
អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ
UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ
អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព
29-ឧសភា-2026 - ម៉ោង 08:19:AM
28-ឧសភា-2026 - ម៉ោង 10:14:AM
28-ឧសភា-2026 - ម៉ោង 09:31:AM
26-ឧសភា-2026 - ម៉ោង 04:16:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា