សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រជាពលរដ្ឋជាច្រើនសម្រុកចេញពីរាជធានី ដោយប្រើរថយន្តថាធារណៈ

12-មេសា-2025 - ម៉ោង 01:11:PM


អត្ថបទ៖ បៃតងប៉ុស្តិ៍

នៅព្រឹកថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២៥នេះប្រជាពលរដ្ឋជាច្រើនមកពីបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមចាកចេញពីរាជធានីភ្នំពេញដើម្បីវិលត្រឡប់ទៅស្រុកកំណើតក្នុងការជួបជុំគ្រួសារនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

ក្នុងនោះដែរយើងសង្កេតឃើញថាប្រជាពលរដ្ឋជាច្រើនបានជ្រើសរើសយកការប្រើប្រាស់រថយន្តសាធារណៈដែលជាការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈការផ្តល់អនុសាសន៍ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនគិតប្រាក់។

នៅព្រឹកនេះប្រជាពលរដ្ឋអ្នកធ្វើដំណើរកំពុងតែមមាញឹកក្នុងការរង់ចាំប្រើប្រាស់មធ្យោបាយសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃទៅតាមទីតាំងដែលសាលារាជធានីភ្នំពេញបានរៀបចំជូនសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរផ្សេងៗគ្នា រួមាន អ្នកធ្វើដំណើរទៅខេត្ត ព្រៃវែង ស្វាយរៀង គឺត្រូប្រើប្រាស់ចំណតរថយន្តក្រុងវាលស្បូវ ចំណែខេត្តកណ្ដាល តាកែវត្រូវឡើងរថយន្តក្រុងនៅស្ថានីយ៍រថយន្តក្រុងចាក់អង្រែលើ ហើយបងប្អូនអ្នកធ្វើដំណើរទៅខេត្តកំពត កំពង់ស្ពឺ ព្រះសីហនុ និងកោះកុងត្រូវបានធ្វើដំណើរនៅស្ថានីយ៍រថយន្តក្រុងផ្លូវ ២០០៤ ជាប់របងយោធាទ័ពអាកាស ខណៈប្រជាពលរដ្ឋដែលធ្វើដំណើរទៅកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង ឧត្តមានជ័យ ត្រូវបានរៀបចំនៅស្ថានីយ៍រថយន្តក្រុងសួនឬស្សីកែវ។

អ្នកធ្វើដំណើរទៅកំពង់ធំ សៀមរាបជាដើមគឺនៅក្នុងដីឡូOCIC ជ្រោយចង្វារ ហើយប្រជាពលរដ្ឋដែលធ្វើដំណើរទៅខេត្តព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគីរីគឺត្រូវនៅស្ថានីយ៍រថយន្តក្រុងរង្វង់មូលគួចកាណុង ។

សូមបញ្ជាក់ផងដែរថាការប្រើប្រាស់រថយន្តដឹកអ្នកដំណើរសាធារណៈនេះមិនត្រូវបានតម្រូវឲ្យបង់ប្រាក់នោះទេ មិនតែប៉ុណ្ណោះសាលារាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលបានផ្ដល់ការសហការជាមួយក្រុមហ៊ុនវិស័យឯកជនក្នុងការចែកទឹកជូនដល់ប្រជាពលរដ្ឋឥតគិតថ្លៃផងដែរ៕

 

ព័ត៌មានទាក់ទង

ក្រុមសង្គមស៊ីវិលថាការគំរាមកំហែងលើសេរីភាពសារព័ត៌មាននៅកម្ពុជាមានការកើនឡើង ឯកឧត្តម ហេង សុផាន់ណារិទ្ធ៖ ប.ស.ស. ក្លាយជានិម្មិតរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន សហភាព សហព័ន្ធសហជីព និងសមាគម ធ្វើការក្នុងវិស័យការងារនៅកម្ពុជា ស្នើសុំទៅភាគីពាក់ព័ន្ធអន្តរាគមន៍ និងដោះស្រាយលើសំណើរចំនួន១៩ ចំណុច តំណាងកម្មករ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធបង្ហាញពីទុក្ខលំបាកកើតចេញពីការងារ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ស្ថាប័នចំនួន៣មានភារកិច្ចគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី“ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥” កម្មករនិយោជិត តំណាងសហគ្រាស គ្រឹះស្ថាន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ប្តេជ្ញា ធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ក្រសួងសុខាភិបាលបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការកែលម្អទឹកស្អាត និងអនាម័យនៅមូលដ្ឋានព្យាបាល និងថែទាំសុខភាព រាជរដ្ឋាភិបាលសម្រេចបន្ថែមរបបសន្តិសុខសង្គមដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម