សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្ដីព្រាងអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម

27-មករា-2024 - ម៉ោង 12:51:PM

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្ដីព្រាងអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (Draft Convention on the Establishment of the International Organization for Mediation) ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ទីស្ដីការគណៈរដ្ឋមន្ដ្រី (ក្រុមប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) តាមប្រព័ន្ធ Zoom។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងអនុសញ្ញាខាងលើ ដើម្បីកំណត់ជំហររួមសម្រាប់ឱ្យក្រុមការងារចរចារបស់ក្រសួងពាណិជ្ជកម្ម ចូលរួមចរចាអនុសញ្ញានេះនៅសម័យប្រជុំចរចាបន្ដបន្ទាប់។ ការចូលរួមចរចាអនុសញ្ញានេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសយន្ដការសន្ធានកម្ម (ឬសម្រុះសម្រួល) ព្រមទាំងអាចជួយបង្កើនភាពប្រកួតប្រជែង និងផ្តល់នូវការទាក់ទាញបន្ថែមដល់វិស័យពាណិជ្ជកម្មនិងវិនិយោគ តាមរយៈការផ្ដល់នូវយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម និងវិនិយោគអន្ដរជាតិដែលមានភាពបត់បែនសម្រាប់គូភាគី ព្រមទាំងមានការទទួលស្គាល់ជាអន្តរជាតិ ផងដែរ៕

ព័ត៌មានទាក់ទង

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់ នគរបាលជាតិបង្ក្រាបករណីផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ នៅខេត្តព្រៃវែង និងបាន ឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងជាង ១០០នាក់ ក្នុងអំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ព្រះមហាក្សត្រ ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ និង តុលាការកំពូល ធ្វើការណែអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ អធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១២០រូប ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម