សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០

10-ធ្នូ-2025 - ម៉ោង 08:14:PM

ដោយ៖ វិចិត្រ

នៅក្នុងវេទិកាដែលរៀបចំឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នាសណ្ឋាគារសាន់វេ ក្រុមសង្គមស៊ីវិល និងសហជីពបានជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញា C-១៩០ ដើម្បីលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។

លោកស្រី ហេង ចិន្តា អគ្គលេខាធិការសហភាពការងារកម្ពុជា-CLC ថ្លែងថា អំពើហិង្សា និងការបៀតបៀននៅក្នុងកន្លែងការងារនៅតែកើតមានជាហូរហែ បើទោះជាមានការផ្សព្វផ្សាយការអប់រំយ៉ាងណាក្តី។ ដោយលោកស្រីបន្តថា វាពិតជាមានសារៈសំខាន់ណាស់ដែលរដ្ឋាភិបាលត្រូវផ្តល់នូវសច្ចាប័នលើអនុសញ្ញាC-១៩០នេះ ព្រោះវាផ្តល់នូវអត្ថប្រយោជន៍ទៅដល់កម្មករកម្មការិនីនៅគ្រប់វិស័យ។

ចំណែកលោក វ៉ន ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ថ្លែងថា អនុសញ្ញាC-១៩០ គឺផ្តល់នូវការការពារ កុំឱ្យមានការរំលោភបំពាននៅក្នុងពិភពការងារទាំងបុរស និងស្ត្រី ពីសំណាក់ថៅកែ។ លោបន្តថា បើរដ្ឋាភិបាលផ្តល់នូវសច្ចាប័នលើអនុសញ្ញានេះ គឺមានន័យថាបានផ្តល់នូវការការពាររួចជាស្រេច មិនឱ្យមានការរំលោភបំពានផ្សេងៗនៅក្នុងវិស័យការងារ។ ជាមួយគ្នានេះ ការបង្កា និងយន្តការដោះនៃការស្រាយក៏ជារឿងសំខាន់ផងដែរ។

 

សម្រាប់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ​ ថ្លែងថា បើទោះជានៅកម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញដែលច្បាប់កំពូលរបស់ប្រទេស ព្រមទាំងច្បាប់មួយចំនួនទៀតដូចជា ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញារបស់អង្គកាអន្តរជាតិខាងការងារ ក៏ដោយ ក៏គេសង្កេតឃើញថានៅមានភាពចន្លោះប្រហោង ទើបនាំឱ្យអង្គការILO បានអនុម័តដាក់ឱ្យប្រើអនុសញ្ញាC-១៩០ ដែលអនុសញ្ញានេះមានវិសាលភាពគ្របដណ្តប់ទៅលើកម្មករទាំងអស់គ្រប់វិស័យ​ ក្នុងនោះរាប់បញ្ចូលទាំងមន្ត្រីរាជការផងដែរ។

 

ក្រុមការងារតស៊ូមតិ របស់ ILO C-190 កំពុងធ្វើការរួមគ្នាជាមួយសហជីព អ្នកដឹកនាំស្ត្រី បណ្តាញ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីរៀបចំ ដំណើរការយុទ្ធនាការ១៦ថ្ងៃ ដើម្បីដោះស្រាយបញ្ហាសិទ្ធិការងារនៃការទទួលបានប្រាក់ឈ្នួលទាប ការបណ្តេញចេញដោយអយុត្តិធម៌ ការរើសអើង យេនឌ័រយ៉ាងទូលំទូលាយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV) និងការបៀតបៀននៅកន្លែងធ្វើការ៕

ព័ត៌មានទាក់ទង

ក្រសួងមុខងារសាធារណៈ គ្រោងបើកប្រឡងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា កម្ពុជា ឈានមួយជំហានទៀតក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ K01 ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើយុវជនម្នាក់ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ ៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជាង៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យ​បាន​លឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម