សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យ​បាន​លឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង

19-គុម្ភះ-2026 - ម៉ោង 02:04:PM

 

 

ដោយ៖ សំនៀង

 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បង្ក្រាប​ក្មេង​ទំនើងឱ្យបានលឿន និងត្រូវស្រាវជ្រាវ មិនលើសពី៤៨ម៉ោង ដើម្បីធានាដល់​សន្ដិ​សុខ​សណ្ដាប់ធ្នាប់សង្គម។ នេះបើតាមការបញ្ជាក់របស់លោក រ៉េន រតនៈ អ្នកនាំពាក្យ​របស់​ឯក​ឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយកិច្ចប្រជុំកាលពី​ថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។

 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​បញ្ជា​ឱ្យស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវចុះប្រតិបត្តិការឱ្យបានលឿន និងត្រូវ​ស្រាវ​​ជ្រាវចាប់ខ្លួនឱ្យបាន មិនលើសពី៤៨ម៉ោង រាល់ក្រុមក្មេងទំនើង ដែលបង្កហេតុ ឬរត់គេចខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា សូម្បីក្រុមឆបោកតាម​ប្រព័ន្ធ​អន​ឡាញ នៅតែសមត្ថកិច្ចអាចបោសសម្អាតបានជាបន្តបន្ទាប់។ ដូច្នេះ ត្រឹមក្មេងទំនើងឱ្យតែមន្ត្រី មានឆន្ទៈមុតមាំ រឿងអ្វីដែលមិនអាចក្របួចចាប់ពួកគេយកទៅផ្ដន្ទាទោសបាន។

 

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងឱ្យដឹងថា រយៈពេល៧ថ្ងៃ ឆ្នាំ​
២០​២៦ ពោលគឺគិតពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា កម្លាំងនគរបាលជាតិបានបង្ក្រាប​ក្មេង​ទំ​នើ​ង​​​២១​ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៧០នាក់ ហើយត្រូវបានបញ្ជូនទៅតុលាការ។ ជាមួយ​​គ្នានេះករណីល្បែងស៊ីសងក៏ត្រូវសមត្ថកិច្ចបង្ក្រាបបាន៦ករណី ដោយឃាត់ខ្លួនអ្នក​ពាក់​ព័ន្ធ​២៣នាក់។

 

ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលកម្លាំងនគរបាលជាតិ ចុះបង្ក្រាបបាននោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ បាត់ដំបង និងខេត្តពោធិ៍សាត់៕

 

ព័ត៌មានទាក់ទង

ក្រសួងមុខងារសាធារណៈ គ្រោងបើកប្រឡងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា កម្ពុជា ឈានមួយជំហានទៀតក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ K01 ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើយុវជនម្នាក់ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ ៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជាង៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យ​បាន​លឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម