សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា៖ កម្ពុជាជាអ្នកទទួលបន្ទុកចំណាយលើការដឹកជញ្ជូញវត្ថុបុរាណទាំង២០ដុំមកកម្ពុជាវិញ

07-កក្តដា-2025 - ម៉ោង 01:17:PM

អត្ថបទ៖ វិចិត្រ

នៅក្នុងលិខិតចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ផ្ញើទៅកាន់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដោយរំឮកពីការប្រកាសរួមគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ មកកម្ពុជាវិញ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលកាលបរិច្ឆេទប្រគល់-ទទួលផ្លូវការ និងនីតិវិធីនានា ត្រូវបានក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ ឯកភាពរួចហើយ ដោយការរៀបចំពិធីប្រគល់-ទទួល នឹងធ្វើនៅទីក្រុងបាងកក ខែកក្កដា ឆ្នាំ២០២៥នេះ។

នៅក្នុងលិខិតខាងលើ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាបញ្ជាក់ថា ការដឹកជញ្ជូនពីប្រទេសថៃមកប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥នេះ ដោយរាល់ចំណាយនៃការដឹកជញ្ជូនជាបន្ទុករបស់កម្ពុជា ដែលពុំពាក់ព័ន្ធនឹងបន្ទុកថវិកាណាមួយរបស់ក្រសួងវប្បធម៌ថៃឡើយ។

ជាមួយគ្នានេះ លោកជំទាវ ភឿង សកុណា ក៏បានជំរុញឱ្យក្រសួងវប្បធម៌ថៃដែលមានលោកស្រី ផែថងថាន ជារដ្ឋមន្ត្រី អនុវត្តទៅតាមកិច្ចព្រមព្រៀង និងពេលវេលា ដែលបានកំណត់ ចៀសវាងការអូសបន្លាយពេលវេលា តទៅមុខទៀត។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅនេះ លោកស្រីផែថងថាន ស៊ីណាវ៉ាត់(Paetongtarn Shinawatra) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជានាយករដ្ឋមន្ត្រីព្យួរតំណែងរបស់ថៃ បានលើកឡើងថា ដំណើរការនៃការប្រគល់វត្ថុបុរាណចំនួន២០ដុំមកឱ្យកម្ពុជា ត្រូវបានផ្អាក​ដោយសារតែគ្មានថវិកាគ្រប់គ្រាន់ និងបានចាត់ទុកថាមិនមែនជារឿងបន្ទាន់អ្វីនោះឡើយ៕

ព័ត៌មានទាក់ទង

កម្ពុជាស្នើយូណេស្កូពិនិត្យលើករណីថៃលួចចម្លងគំរូប្រាសាទអង្គរវត្ត រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា៖ កម្ពុជាជាអ្នកទទួលបន្ទុកចំណាយលើការដឹកជញ្ជូញវត្ថុបុរាណទាំង២០ដុំមកកម្ពុជាវិញ រដ្ឋបាលខេត្តព្រះវិហាររៀបចំព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ Preah Vihear Temple Run 2025 ដើម្បីអបអរសាទរខួប ១៧ឆ្នាំ នៃប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក   ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ប្រទេសកាន់តែរីកចម្រើន អ្នកមានជំនឿសាសនាកាន់តែច្រើន រដ្ឋបាលខេត្តស្ទឹងត្រែងគ្រោងរៀបចំសង្ក្រានស្ទឹងត្រែងរយៈពេល៣ថ្ងៃ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ រដ្ឋបាលរាជាធានីភ្នំពេញ នឹងរៀបចំសង្ក្រានវត្តភ្នំនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងធម្មការ និងសាសនាចេញសេចក្តីណែនាំចំនួន ៥ចំណុច ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យល់ដឹងពីប្រវត្តិនៃការប្រារព្ធពិធីបុណ្យមាឃបូជា ប្រាសាទកោះកេរទទួលជោគជ័យចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភលោក
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម