
អត្ថបទ៖ យូ វាសនា
ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានចូលរួមរត់អបអរសាទរផងដែរ។
ព្រឹត្តិការណ៍នេះបាននាំអ្នកចូលរួមទាំងអស់ រត់ឆ្លងកាត់ឧបសគ្គដ៏សប្បាយរីករាយ និងពោពេញដោយការផ្សងព្រេង ឆ្ពោះទៅកាន់សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ និងជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ គឺប្រាសាទព្រះវិហារ ដែលកំពុងឈរបង្ហាញខ្លួនយ៉ាងសង្ហានៅលើកំពូលភ្នំដងរ៉ែក។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប ១៧ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលជាព្រឹត្តុការណ៍ដ៏មហោឡារិក និងជាមោទកភាពដ៏ធំធេងបំផុតសម្រាប់ កូនខ្មែរគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន។
ប្រាសាទព្រះវិហារ មានទីតាំងលាតសន្ធឹងនៅលើខ្ពង់រាបនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបនឹងកម្ពស់ទឹកសមុទ្រ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ប្រាសាទដ៏ចំណាស់មួយនេះ បានចាប់ផ្តើមកសាងក្នុង រជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០គ.ស) និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០គ.ស) ដើម្បីឧទ្ទិសដល់អាទិទេព ព្រះឥសូរក្នុងសាសនាហិណ្ឌូក្នុងទម្រង់ជាទេពភ្នំសិខរេស្វរ និងភដ្រេស្វរ។ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ជាខួប ១៧ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥) ដែលមរតកវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។
ប្រាសាទព្រះវិហារត្រូវបានពិភពលោកទទួលស្គាល់ថាស្ថិតក្នុងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពិតប្រាកដ ក្រោយតុលារការយុត្តិធម៌អន្ដរជាតិ Internaltional Court of Justice (ICJ) បានប្រកាសសាលក្រមជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ៕





រូបភាព៖ មន្ទីរព៏ត៌មានខេត្តព្រះវិហារ
កម្ពុជាស្នើយូណេស្កូពិនិត្យលើករណីថៃលួចចម្លងគំរូប្រាសាទអង្គរវត្ត
រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា៖ កម្ពុជាជាអ្នកទទួលបន្ទុកចំណាយលើការដឹកជញ្ជូញវត្ថុបុរាណទាំង២០ដុំមកកម្ពុជាវិញ
រដ្ឋបាលខេត្តព្រះវិហាររៀបចំព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ Preah Vihear Temple Run 2025 ដើម្បីអបអរសាទរខួប ១៧ឆ្នាំ នៃប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក
រដ្ឋបាលខេត្តស្ទឹងត្រែងគ្រោងរៀបចំសង្ក្រានស្ទឹងត្រែងរយៈពេល៣ថ្ងៃ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ
រដ្ឋបាលរាជាធានីភ្នំពេញ នឹងរៀបចំសង្ក្រានវត្តភ្នំនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ក្រសួងធម្មការ និងសាសនាចេញសេចក្តីណែនាំចំនួន ៥ចំណុច ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
យល់ដឹងពីប្រវត្តិនៃការប្រារព្ធពិធីបុណ្យមាឃបូជា
ប្រាសាទកោះកេរទទួលជោគជ័យចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភលោក
07-កក្តដា-2025 - ម៉ោង 01:17:PM
07-កក្តដា-2025 - ម៉ោង 10:20:AM
09-ឧសភា-2025 - ម៉ោង 02:28:PM
10-មេសា-2025 - ម៉ោង 11:40:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា