
ដោយ៖ វិចិត្រ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី Sabida Thaiseth បាននិយាយកាលពីថ្ងៃទី២៨ ខែមេសាថា ការជួសជុលប្រាសាទតាក្របី ត្រូវបានរំពឹងថានឹងប្រើពេលប្រហែលពីរឆ្នាំ ដោយគម្រោងនេះកំពុងរង់ចាំការបែងចែកថវិកា។ នេះបើតាមការចុះផ្សាយរបស់កាសែតខៅស៊ុតរបស់ថៃ ដែលបានចុះផ្សាយនៅថ្ងៃអង្គា ម្សិលមិញ។
ថ្លែងនៅវិមានរដ្ឋាភិបាល លោកស្រី Sabida បានឱ្យដឹងថា នាយកដ្ឋានវិចិត្រសិល្បៈបានបញ្ចប់ការស្ទង់មតិជំហានដំបូងរួចរាល់ ហើយក្រសួងវប្បធម៌កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពយោធានៅក្នុងតំបន់ ដើម្បីសម្អាតទីតាំង។ លោកស្រីបានបន្ថែមថា មន្ត្រីជំនាញបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្រួលដល់ការងារនេះ។
ក្នុងនោះកាសែតខៅស៊ុតបានឱ្យដឹងដែរថា នៅពេលសួរថា តើតំបន់នេះមានសុវត្ថិភាព និង បញ្ចប់ជម្លោះហើយឬនៅ លោកស្រី Sabida បាននិយាយថា លោកស្រីមិនអាចបញ្ជាក់បានទេ ដោយសារបញ្ហានេះ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរសន្តិសុខ។ ទោះជាយ៉ាងណាក៏ដោយ ដោយផ្អែកលើព័ត៌មានដែលមាន លោកស្រីបាននិយាយថា មន្ត្រីនឹងធានាអំពីសុវត្ថិភាព និងផ្ដល់ជំនួយសម្រាប់ការចូលទៅកាន់ទីតាំង។
លោកស្រីបាននិយាយថា ការជួសជុលនេះមានគោលបំណងធ្វើឱ្យប្រាសាទវិលត្រឡប់ទៅរកសភាពដើមវិញឱ្យបានច្រើនបំផុត ដោយប្រើបច្ចេកវិទ្យាទំនើបដើម្បីចម្លងរូបរាងពីអតីតកាល។ ប៉ុន្តែយ៉ាងណាក៏ដោយលោកស្រីថា ភាពខុសគ្នាខ្លះនៃពណ៌អាចនឹងនៅមាន ប៉ុន្តែរចនាសម្ព័ន្ធរួមនឹងដើរតាមរចនាបទដើម។
លោកស្រី Sabida បានបន្ថែមថា ដំណើរការជួសជុលមិនមានភាពស្មុគស្មាញខ្លាំងនោះទេ ហើយនាយកដ្ឋានវិចិត្រសិល្បៈមានជំនាញក្នុងការអនុវត្តការងារនេះ។ នៅពេលដែលការងារត្រូវបានបញ្ចប់ ទីតាំងនេះអាចត្រូវបានបើកជាកន្លែងទាក់ទាញភ្ញៀវទេសចរ ទោះបីជាការកែលម្អបន្ថែមលើតំបន់ជុំវិញ និងទេសភាពអាចនឹងចាំបាច់ក៏ដោយ៕
កម្ពុជាអំពាវនាវសហគមន៍អន្តរជាតិការពារប្រាសាទព្រះវិហារ ខណៈអះអាងថារងការខូចខាតពីការវាយប្រហាររបស់កងទ័ពថៃ
រដ្ឋាភិបាលផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ឆ្នាំ២០២៦
អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក
វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ
ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ
06-កក្តដា-2026 - ម៉ោង 11:20:AM
01-កក្តដា-2026 - ម៉ោង 10:26:AM
23-មិថុនា-2026 - ម៉ោង 11:50:AM
18-ឧសភា-2026 - ម៉ោង 12:10:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា