សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អ្នកជំនាញអះអាងភ្ញៀវទេសចរចាប់អារម្មណ៍តំបន់២ក្នុងរដូវកាលធ្លាក់ខ្យល់នេះ

03-ធ្នូ-2024 - ម៉ោង 11:49:AM

អត្ថបទ៖ កែវ រតនៈ

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្រាប់បៃតងប៉ុស្តិ៍ថា ក្នុងរដូវកាលធ្លាក់ខ្យល់នេះភ្ញៀវទេសចរចូលចិត្តទៅទស្សនាតំបន់ប្រាសាទជាពិសេសគឺខេត្តសៀមរាបព្រោះថា បើទៅទស្សនានៅរដូវផ្សេងគឺក្តៅដោយតែប្រាសាទទាំងអស់គឺជាថ្ម ហើយប្រសិនបើទៅទស្សនានៅរដូវភ្លៀងគឺមិនមានដំបូលសម្រាប់​​​​​​ជ្រកនោះទេ។ លោកស្រីបន្ថែមថា ភ្ញៀវក៏អាចទៅទស្សនាថ្ងៃលិច និងថ្ងៃរះលើនៅតំបន់ប្រាសាទអង្គរវត្តព្រោះថាជាពេលដែលមានសម្រស់ស្រស់ស្អាត។

សម្រា​ប់តំបន់ដែលពេញនិយមទី២ លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថាគឺតំបន់ភ្នំព្រោះថា តំបន់ភ្នំមាន​ទេស​​ភាព​​ស្អាត ហើយរុក្ខជាតិដែលដុះនៅតំបន់ភ្នំនោះគឺនៅស្រស់ដោយសារតែទើបបញ្ចប់រដូវភ្លៀង លាយជាមួយខ្យល់ត្រជាក់ព្រមទាំងបក់មកប្រដេញគ្នា​ ធ្វើឱ្យសម្រស់រុក្ខជាតិទាំងនោះកាន់តែស្រស់ស្អាតជាងនៅក្នុងរដូវកាលផ្សេង។

យ៉ាងនេះក្តី លោកស្រីក៏អំពាវនាវ​ឱ្យម្ចាស់រមណីយដ្ឋាន ម្ចាស់ទីតាំងកម្សាន្តទាំងអស់ត្រៀមខ្លួនឱ្យបានខ្ជាប់​ខ្ជួន​​ដើម្បីផ្ដល់នូវបដិសណ្ឋារកិច្ច ផ្តល់នូវសេវាកម្មដែលមានគុណភាពទៅដល់ភ្ញៀវទេសចរព្រោះអ្វីដែលជាការ​​កត់​​សម្គាល់ ភ្ញៀវទេសចរដែលចូលមកទស្សនានៅខេត្តសៀមរាបនៅរយៈពេលចុងក្រោយនេះគឺសំបូរទៅដោយភ្ញៀវដែលមានគុណភាព ពោលគឺភ្ញៀវដែលមានលទ្ធភាពចំណាយខ្ពស់ដែលតម្រូវឱ្យម្ចាស់រមណីដ្ឋាន និងម្ចាស់ទីតាំងកម្សាន្តត្រូវចាប់ភ្ញៀវប្រភេទនេះឱ្យជាប់ជាពិសេសគឺអាជ្ញាធរមូលដ្ឋានគឺត្រូវជួយសម្របសម្រួល ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។

យោងតាមទិន្នន័យ​ក្រសួង​ទេសចរណ៍បានឱ្យដឹងថា ​ គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០២៤ កម្ពុជា​ទទួល​​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ សរុប ៤,៨ លាន​នាក់ កើន​ឡើង ២២,២​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។ខណៈ​ទេសចរ​ជាតិ​ចំនួន​ជិត ១,៤​ លាន​នាក់​បាន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​៕

រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

ភ្ញៀវទេសចរជិត២៤លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ សង្ក្រាន្តវត្តភ្នំទទួលភ្ញៀវទេសចរជិត៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ៨០ម៉ឺននាក់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ មានភ្ញៀវទេសចរជាតិមកលេងកម្សាន្តសរុបជិត៣៦ម៉ឺននាក់ និងទេសចរបរទេសប្រមាណជាង១ពាន់នាក់ អ្នកជំនាញអះអាងភ្ញៀវទេសចរចាប់អារម្មណ៍តំបន់២ក្នុងរដូវកាលធ្លាក់ខ្យល់នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤  រយៈពេល០៣ថ្ងៃ មានចំនួនជិត៨លាននាក់ សមាគមទេសចរណ៍កម្ពុជាជំរុញឱ្យក្រសួង និងភាគីពាក់ព័ន្ធសហការសម្របសម្រួលដល់ភ្ញៀវ និងអ្នកសារព័ត៌មានអន្តរជាតិដែលជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម