
អត្ថបទ៖ កែវ រតនៈ
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យមុនបានប្រាប់បៃតងប៉ុស្តិ៍ថា ព្រឹត្តការណ៍ផ្ទុះអាវុធនៅប្រាសាទតាមាន់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សំគាល់ ជាក់ស្តែងក្នុងឆមាសទី១ ខេត្តឧត្តរមានជ័យទទួលបានភ្ញៀវជាតិ៤៦៥ ,៩៩២នាក់ កើន២៤២ % និងភ្ញៀវបរទេស១៥,៧៤២នាក់ កើន១៥២ %។ការកើនឡើងនេះដោយសារ រដ្ឋបាលខេត្ត រៀបចំបង្កើតព្រឹត្តការណ៍ទាក់ទាញ ក្នុងអំឡុងពេលបុណ្យជាតិ និងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនកាន់តែទូលំទូលាយ។
លោកបន្តថា ភ្ញៀវទេសចរជាតិ និងបរទេស ចាប់អារម្មណ៍ប្រាសាទតាមាន់ និងតាក្របីជាយូរមកហើយ តែថ្មីៗនេះដោយសាររឹតតែមានការឈ្លានពានពីកងទ័ពថៃធ្វើឱ្យប្រាសាទនេះ រឹតតែមានការយកចិត្តទុកដាក់ និងជាគោលដៅសំខាន់ដែលភ្ញៀវចាប់អារម្មណ៍ចង់មកទស្សនាបន្ថែមទៀត នៅពេលប្រទេសវិលទៅមានស្ថានភាពដូចដើមមុនការផ្ទុះអាវុធវិញផងដែរ។
លោក ម៉េត មាសភក្តី ឱ្យដឹងទៀតថា អំឡុងពេលផ្ទុះអាវុធ មានសប្បុរសជនបានយកអំណោយទៅចែកជូនដល់វរៈកងទ័ពក៏ដូចជាជនភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ ហើយបន្ទាប់ពីចែកអំណោយ នៅពេលដែលគាត់សល់ពេលគឺគាត់ឆ្លៀតទៅកម្សាន្តតាមគោលដៅទេសចរណ៍ធម្មជាតិ និងតំបន់ប្រវត្តិសាស្ត្រមួយចំនួន និងភ្ញៀវខ្លះ គាត់បានស្នាក់នៅតាមបណ្តាសណ្ឋាគារ និងផ្ទះសំណាក់ផងដែរ។
ករណីនេះ លោក ម៉េត មាសភក្ដី អះអាងថាអាចថាជាឱកាសក៏ថាបាន អំឡុងពេលនេះ មិនថាតែប្រជាពលរដ្ឋ ឬភ្ញៀវទេសចរកាន់តែស្គាល់ខេត្តឧត្តរមានជ័យ កាន់តែច្បាស់ជាងមុន ហើយក៏ស្គាល់នូវគោលដៅទេសចរណ៍មួយចំនួន ក៏មិនចាញ់ខេត្តធំៗផងដែរ។
ខេត្តឧត្តរមានជ័យ មានតំបន់ទេសចរណ៍ទាក់ទាញជាច្រើនកន្លែងដូចជា តំបន់ធម្មជាតិថ្មដាអូរទឹកខៀវ ប្រាសាទតាក្របី ប្រាសាទតាមាន់ បឹងស្នោ តំបន់ប្រវត្តិសាស្ត្រ ផ្ទះតាម៉ុកសារមន្ទីរតាម៉ុក តំបន់ប្រវត្តិសាស្ត្រ ដុតសព ប៉ុល ពត ស្ពានទ័ព តំបន់ធម្មជាតិរលុះធំ ប្រាសាទខ្នាជាដើម៕






រូបភាព៖ ហ្វេសប៊ុកលោក ម៉េត មាសភក្ដី
កម្ពុជាឈ្នះជើងឯក SEA V-League ជាប្រវត្តិសាស្ត្រ ទោះបញ្ចប់ចំណាត់ថ្នាក់លេខ៤ក្នុងជុំចុងក្រោយ
អេស្ប៉ាញគ្រងជើងឯក FIFA World Cup 2026
FIFA World Cup 2026៖ វគ្គ ៨ ក្រុមរកឃើញបេក្ខភាព ខណៈ រ៉ូណាល់ដូ, ណៃម៉ា និងសហរដ្ឋអាមេរិក ធ្លាក់ចេញ
ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass មិនតម្រូវឱ្យមានការបង់ថ្លៃសេវាអ្វីទាំងអស់
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា»
កម្ពុជាលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនទាំងអស់ ប៉ុន្តែមិនរាប់បញ្ចូលចិនតៃវ៉ាន់
អ្នកនាំពាក្យឱ្យដឹងថាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ប្រសិនបើស្ថានភាពវិលទៅរកស្ថានភាពដូចដើម
ក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រាសាទព្រះវិហារទទួលភ្ញៀវទេសចរណ៍សរុប ៩ ៥៣៤នាក់ ខណៈប្រាសាទកោះកេរទទួលបាន ៧ ៣៣៥នាក់
20-កក្តដា-2026 - ម៉ោង 11:55:AM
07-កក្តដា-2026 - ម៉ោង 11:13:AM
27-មេសា-2026 - ម៉ោង 03:52:PM
06-មេសា-2026 - ម៉ោង 03:24:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា