
អត្ថបទ៖ វិចិត្រ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រែក្លាយគម្រោងបែងចែកដីសម្បទានសង្គមកិច្ច មកជាគម្រោងសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ក្នុងនោះក្រសួងបានផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែ ជាសហគមន៍គម្រូក្នុងការរៀបចំ ដោយធ្វើការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ឱ្យមានផាសុកភាព សោភ័ណភាព និងស្របតាមយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មុននឹងឈានទៅរៀបចំសហគមន៍ទាំងអស់នៅតំបន់ឆ្នេរ និងសហគមន៍ដទៃទៀតនៅកម្ពុជា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។
នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
តាមប្រភពព័ត៌មានដដែលបានបន្តថាជាលទ្ធផលក្រោយការចាប់ផ្តើមរៀបចំនេះ សហគមន៍ត្រពាំងសង្កែបានប្រែមុខមាត់ និងទាក់ទាញភ្ញៀវទេសចរមកកំសាន្តប្រមាណ ១ពាន់នាក់ក្នុងមួយសប្តាហ៍ ដែលបានជួយលើកស្ទួយជីវភាពពលរដ្ឋ និងសហគមន៍បានប្រសើរឡើងមួយកម្រិតធំ។
សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត និងមានការផ្តល់សេវាកម្ម ផ្ទះស្នាក់សហគមន៍ ដំណើរកម្សាន្តតាមទូកទស្សនាព្រៃកោងកាង ដាំដើមកោងងកាង កញ្ចុះអាហារ ស្ពានដើរកម្សាន្ត ព្រមទាំងមានហេត្ថារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍គ្រប់គ្រាន់៕
កម្ពុជាឈ្នះជើងឯក SEA V-League ជាប្រវត្តិសាស្ត្រ ទោះបញ្ចប់ចំណាត់ថ្នាក់លេខ៤ក្នុងជុំចុងក្រោយ
អេស្ប៉ាញគ្រងជើងឯក FIFA World Cup 2026
FIFA World Cup 2026៖ វគ្គ ៨ ក្រុមរកឃើញបេក្ខភាព ខណៈ រ៉ូណាល់ដូ, ណៃម៉ា និងសហរដ្ឋអាមេរិក ធ្លាក់ចេញ
ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass មិនតម្រូវឱ្យមានការបង់ថ្លៃសេវាអ្វីទាំងអស់
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា»
កម្ពុជាលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនទាំងអស់ ប៉ុន្តែមិនរាប់បញ្ចូលចិនតៃវ៉ាន់
អ្នកនាំពាក្យឱ្យដឹងថាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ប្រសិនបើស្ថានភាពវិលទៅរកស្ថានភាពដូចដើម
ក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រាសាទព្រះវិហារទទួលភ្ញៀវទេសចរណ៍សរុប ៩ ៥៣៤នាក់ ខណៈប្រាសាទកោះកេរទទួលបាន ៧ ៣៣៥នាក់
20-កក្តដា-2026 - ម៉ោង 11:55:AM
07-កក្តដា-2026 - ម៉ោង 11:13:AM
27-មេសា-2026 - ម៉ោង 03:52:PM
06-មេសា-2026 - ម៉ោង 03:24:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា