
ដោយ៖ វិចិត្រ
ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ក្នុងឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជានឹងសម្រេចលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនទាំងអស់ដែលមានបំណងធ្វើដំណើរមកទស្សនានៅកម្ពុជា ប៉ុន្តែមិនបានរាប់បញ្ចូលចំពោះភ្ញៀវទេសចរចិនតៃវ៉ាន់នោះទេ ទោះបីធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាក៏ដោយ។ ការណ៍នេះធ្វើឡើងក្នុងគោលបំណង ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី១៥ ខែមករា ឱ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបាន ចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដោយគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំ តម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។

ក្នុងសេចក្តីជូនដំណឹងខាងលើនេះ ក្រសួងបញ្ជាក់ថា ក្នុងកំឡុងពេលសុពលភាព នៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចធ្វើដំណើរមកកម្ពុជាប៉ុន្មានលើកក៏បាន ដោយមិនកំណត់ចំនួនដង។
ជាមួយគ្នានេះក្រសួងទេសចរណ៍បានអំពាវនាវដល់សាធារណជន សមាគម ឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ជ្រាប និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមផ្សព្វផ្សាយឱ្យបាន ទូលំទូលាយតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពសំដៅជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត៕
កម្ពុជាលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនទាំងអស់ ប៉ុន្តែមិនរាប់បញ្ចូលចិនតៃវ៉ាន់
អ្នកនាំពាក្យឱ្យដឹងថាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ប្រសិនបើស្ថានភាពវិលទៅរកស្ថានភាពដូចដើម
ក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រាសាទព្រះវិហារទទួលភ្ញៀវទេសចរណ៍សរុប ៩ ៥៣៤នាក់ ខណៈប្រាសាទកោះកេរទទួលបាន ៧ ៣៣៥នាក់
ក្រសួងរៀបចំដែនដី ផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែ ជាសហគមន៍គំរូ រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ក្រសួងកំពុងអភិវឌ្ឍតំបន់អេកូទេសចរណ៍ជាច្រើន ដែលទាក់ទាញ ចំណូលទ្រទ្រង់ជីវភាពប្រជាសហគមន៍
ភ្ញៀវទេសចរជិត២៤លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ
សង្ក្រាន្តវត្តភ្នំទទួលភ្ញៀវទេសចរជិត៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃ
ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ៨០ម៉ឺននាក់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី១
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ មានភ្ញៀវទេសចរជាតិមកលេងកម្សាន្តសរុបជិត៣៦ម៉ឺននាក់ និងទេសចរបរទេសប្រមាណជាង១ពាន់នាក់
26-សីហា-2025 - ម៉ោង 10:18:AM
01-សីហា-2025 - ម៉ោង 03:08:PM
14-កក្តដា-2025 - ម៉ោង 04:42:PM
17-មិថុនា-2025 - ម៉ោង 12:52:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា