សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រាសាទព្រះវិហារទទួលភ្ញៀវទេសចរណ៍សរុប ៩ ៥៣៤នាក់ ខណៈប្រាសាទកោះកេរទទួលបាន ៧ ៣៣៥នាក់

01-សីហា-2025 - ម៉ោង 03:08:PM

អត្ថបទ៖ វិចិត្រ

 

តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថិតិភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់អាជ្ញាធរជាតិព្រះវិហារ ដែលបានចេញផ្សារនៅថ្ងៃទី១ សីហា នេះ បានឱ្យដឹងថា រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៩ ៥៣៤នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ៩ ៣១៦នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ២១៨នាក់។ ចំណែករមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ៧ ៣៣៥នាក់។

ប្រាសាទព្រះវិហារ ចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទីមួយនៃគ្រិស្តសករាជឆ្នាំ៨៨៩។

ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារនេះ មានអាយុជាងមួយពាន់ឆ្នាំ បាននិងកំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែកដែលមានកម្ពស់ប្រមាណ៦២៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ នាំឱ្យមនុស្សម្នាកោតស្ញប់ស្ញែង ចាត់ទុកជាទីសក្ការៈ និងស្គាល់ច្បាស់ថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់ជំនាន់។ តាមឯកសារបានបញ្ជាក់ថា កាលសម័យអង្គរ ប្រាសាទព្រះវិហារគឺមានឈ្មោះដើមថាស្រីសិក្ខាគីរីស្វារៈ មានន័យថាជាម្ចាស់នៃកំពូលភ្នំ ហើយក៏ជាឈ្មោះនៅលិង្គថ្មព្រះឥសូរ ដែលស្ដេចជំនាន់មុនយកទៅតម្កល់លើភ្នំនេះ។

 

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើន ប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទីមួយនៃគ្រិស្តសករាជឆ្នាំ៨៨៩ ធ្វើឡើងអំពីថ្មភក់នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែក ដែលកាលនោះគឺស្ថិតនៅចំកណ្តាលនៃអតីតទឹកដីមហានគរខ្មែរ ដែលបច្ចុប្បន្ន គឺស្ថិតក្នុងទឹកដីខេត្តព្រះវិហារ ជាប់ខេត្តស៊ីសាកេតរបស់ប្រទេសថៃ។ ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រសាងសង់ក្នុងអំឡុងចុងសតវត្សទី៩ បញ្ចប់ទៅនៅដើមសតវត្សរ៍ទី១២ ក្រោមរជ្ជកាលព្រះបាទសុរិយវរ្ម័នទីពីរនៃសម័យមហានគរ ដើម្បីឧទ្ទិសដល់ព្រះឥសូរដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៧​ខែកក្កដា ឆ្នាំ២០០៨។

ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ នៅក្នុងឆ្នាំ៩២១ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។

ចំពោះប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ ដោយបែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច មានកាំជណ្តើរប្រមាណ៥៥កាំ។ ចម្លាក់នៅក្នុងប្រាសាទកោះកេរគឺជាចម្លាក់ទោល មិនជាប់នឹងជញ្ជាំងប្រាសាទដូចនៅប្រាសាទអង្គរវត្តឡើយ ហើយចម្លាក់មានលក្ខណៈធំៗជាងនៅប្រាសាទអង្គរ។ បច្ចុប្បន្នប្រាសាទកើកេរស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង នៃខេត្តព្រះវិហារ។ ហើយរមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕

 

 

ព័ត៌មានទាក់ទង

អ្នកនាំពាក្យឱ្យដឹងថាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ប្រសិនបើស្ថានភាពវិលទៅរកស្ថានភាពដូចដើម ក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រាសាទព្រះវិហារទទួលភ្ញៀវទេសចរណ៍សរុប ៩ ៥៣៤នាក់ ខណៈប្រាសាទកោះកេរទទួលបាន ៧ ៣៣៥នាក់ ក្រសួងរៀបចំដែនដី ផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែ ជាសហគមន៍គំរូ រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ក្រសួងកំពុងអភិវឌ្ឍតំបន់អេកូទេសចរណ៍ជាច្រើន ដែលទាក់ទាញ ចំណូលទ្រទ្រង់ជីវភាពប្រជាសហគមន៍ ភ្ញៀវទេសចរជិត២៤លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ សង្ក្រាន្តវត្តភ្នំទទួលភ្ញៀវទេសចរជិត៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ៨០ម៉ឺននាក់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ មានភ្ញៀវទេសចរជាតិមកលេងកម្សាន្តសរុបជិត៣៦ម៉ឺននាក់ និងទេសចរបរទេសប្រមាណជាង១ពាន់នាក់ អ្នកជំនាញអះអាងភ្ញៀវទេសចរចាប់អារម្មណ៍តំបន់២ក្នុងរដូវកាលធ្លាក់ខ្យល់នេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម