
ដោយ៖ កែវ រតនៈ
ក្នុងការប្រារព្ធទិវាអន្តរជាតិនារី នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១១ ខែមីនា កន្លងទៅក្រុមប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាថា ពួកគាត់ មានវីវាទដីធ្លីជាមួយក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ដោយពួកគាត់អះអាងថាក្រុមហ៊ុននេះបានចាប់ផ្តើមឈូសឆាយដី និងដំណាំរបស់ពួកគាត់ក្នុងខែកញ្ញា ឆ្នាំ២០២៥ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរកសិកម្មរបស់ពួកគាត់។ ករណីនេះ ក្រុមប្រជាពលរដ្ឋទាំងនោះស្នើឱ្យលោកអភិបាលស្រុករវៀងជួយដោះស្រាយវិវាទដីធ្លីនេះជូនពួកគាត់។
ករណីនេះអភិបាលស្រុករវៀងគឺលោក ហោ ប៊ុនហួរ ដែលបានចូលរួមក្នុងទិវាអន្តរជាតិនារីដែរនោះ មានប្រ សាសន៍ថាលោក មិនទាន់បានដឹងរឿងនេះលម្អិតនោះទេ ដូចនេះលោកមិនទាន់អាចដោះស្រាយវិវាទដីធ្លីនេះជូនប្រជាពលរដ្ឋបាននោះទេ។ យ៉ាងនេះក្តីលោកស្នើឱ្យប្រជាពលរដ្ឋរកពេលវេលាណាសមរម្យដើម្បីដោះស្រាយ ដោយមានការចូលរួមពីមន្ត្រីជំនាញ ភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋ ព្រោះថា លោកមកចូលរួមនេះគឺលោកបានត្រៀមតែរឿងសិទ្ធិនារីប៉ុណ្ណោះ។
ទោះជាយ៉ាងណាមិនទាន់មានការឆ្លើយតបពីភាគីក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ដែលរងការចោទប្រកាន់នោះទេ។
បើតាមប្រជាពលរដ្ឋវិវាទធី្លរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេននេះ គឺហាក់កាន់តែកើតឡើងខ្លាំងនៅប្រមាណ២ទៅ៣ខែចុងក្រោយនេះពោលគឺនៅដើមឆ្នាំ២០២៦នេះតែម្ដង៕




វប្បធម៌សន្ទនារវាងសង្គមស៊ីវិល និងរដ្ឋាភិបាល លើអភិបាលកិច្ចដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ
បណ្ណកម្មសិទ្ធិដីធ្លីចំនួន១៣៧ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំមួយក្នុងខេត្តបាត់ដំបង
អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល
ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី
ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ
បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល
28-ឧសភា-2026 - ម៉ោង 06:59:AM
21-ឧសភា-2026 - ម៉ោង 11:37:AM
29-មេសា-2026 - ម៉ោង 03:19:PM
02-មេសា-2026 - ម៉ោង 11:56:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា