សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ជំនួបសម្តែងការគួរសម និងសុំកិច្ចសហការរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ

20-សីហា-2025 - ម៉ោង 01:59:PM

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានដឹកនាំសហការី និងតំណាងសហគមន៍ក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ បានជួបជាមួយរដ្ឋបាលខេត្តដែលមានឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសម្តែងការគួរសម និងស្នើសុំកិច្ចសហការជួយដល់កសិករតំបន់ជនបទ។ ជំនួបនេះធ្វើឡើងនៅបរិវេណសាលាខេត្តកំពង់ស្ពឺ នាសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

 

នាឱកាសនោះលោក ថេង សាវឿន បានលើកឡើងពីការងារមួយចំនួនរបស់សមាគមដែលបាន និងកំពុងអនុវត្តជម្រាបជូនទៅដល់ឯកឧត្តមអភិបាលរង ឱ្យបានជ្រាប ហើយស្នើសុំកិច្ចសហការ និងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលកំពុងមានបញ្ហាផ្សេងនៅក្នុងខេត្តកំពង់ស្ពឺជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ ដើម្បីអាចចូលរួមដំណើរអភិវឌ្ឍន៍សហគមន៍កសិករថ្នាក់មូលដ្ឋានប្របកដោយចីរភាព និងបរិយាបន្ន។

 

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ខាងលើរួចមក ឯកឧត្តម តូច ប៉ូលីវ៉ា បានសម្តែងនូវការស្វាគមន៍ និងទទួលយកនូវសំណុំពរទាំងនោះ។ ក្នុងនោះឯកឧត្តមក៏បានលើកឡើងថា រដ្ឋបាលខេត្តនៅតែប្រកាន់ជំហរដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត៕

 

 

 

 

ព័ត៌មានទាក់ទង

រដ្ឋបាលខេត្តតាកែវចេញ ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ នឹងចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋប្រមាណ១៦០គ្រួសារ នៅ ភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរ រដ្ឋបាលខេត្តរតនគិរី ផ្តល់កម្មសិទ្ធិលើដីសមូហភាពទំហំ ០.១០៨០ ហិកតា ដល់ជនជាតិដើមភាគតិចទំពួន រដ្ឋបាលខេត្តក្រចេះនឹងធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅឃុំសំបូរ ស្រុកសំបូរ អាជ្ញាធរខេត្តរតនគិរីសម្រេចផ្តល់សិទ្ធិកាន់កាប់លើដីសហគមន៍ទំហំជាង២០ហិកតា ដល់ជនជាតិដើមភាគតិចព្រៅ ដីសហគមន៍ជនជាតិដើមភាគតិចទំពួនក្នុងខេត្តរតនគិរីជិត៦០ហិកតា ត្រូវបានចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹងក្នុងខេត្តរតនគិរី ទំហំជាង ២រយហិកតា ត្រូវបានចុះបញ្ជីរួចរាល់ អភិបាលខេត្តតាកែវអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពឱ្យបានយូអង្វែងជានិរន្តរ៍ ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម