សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឱ្យម្ចាស់ដីតាមបណ្ដោយឆ្នេរ សហការជាមួយអាជ្ញាធររៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

24-កក្តដា-2025 - ម៉ោង 03:56:PM

អត្ថបទ៖យូ វាសនា

ក្នុងជំនួបជាមួយម្ចាស់ក្បាលដីតាមបណ្តោយឆ្នេរកែវផុស១ ( ឆ្នេរតាបារាំង), ឆ្នេរកែវផុស២, ឆ្នេរកែវផុស៣ និងឆ្នេរព្រែកចាក ស្ថិតនៅស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅទីស្តីការក្រសួង កាលពីថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ២០២៥  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីតាមបណ្ដោយឆ្នេរកែវផុស១( ឆ្នេរតាបារាំង), ឆ្នេរកែវផុស២, ឆ្នេរកែវផុស៣ និងឆ្នេរព្រែកចាក ស្ថិតនៅស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ អាចចូលរួមជាមួយក្រុមការងារបានក្នុងកម្រិតណាមួយ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយឆ្នេរទាំងនោះ ដូចជា ការកសាងផ្លូវបេតុង ចំណតរថយន្តនិងបន្ទប់ទឹក រួមនឹងការដាំដើមឈើនិងបំពាក់អំពូលភ្លើងផ្សេងៗជាដើម ។

ឯក​ឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា បណ្ដាឆ្នេរទាំងអស់ខាងលើនេះ គឺជាឆ្នេរដ៏ស្រស់ស្អាត​ពីធម្មជាតិស្រាប់ ដែលអាចបង្កើតមុខរបរបានយ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍ ដោយគ្រាន់តែយើងត្រូវកែច្នៃហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីឱ្យឆ្នេរទាំងនេះកាន់​តែ​មានសោភណភាព និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យចូលមកទស្សនាខេត្តព្រះសីហនុបានកាន់តែច្រើន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដោយសារនៅខេត្តព្រះសីហនុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាស់វែងក្បាលដីចប់សព្វគ្រប់ហើយនោះ ដូច្នេះគឺអាចរៀបចំប្លង់គោលប្រើប្រាស់ដីបានដោយ​ងាយស្រួល ដើម្បីរៀបចំខេត្តព្រះសីហនុឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ មានសោភណភាព អាចបង្កើត​មុខរបរសម្រាប់ប្រជាពលរដ្ឋ ទទួលបានប្រាក់ចំណូលប្រចាំថ្ងៃកាន់តែច្រើនបន្ថែមទៀត ។

ខេត្តព្រះសីហនុ ចាំបាច់ត្រូវការការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបែបនេះដើម្បីជាភាពទាក់ទាញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីនិងភ្ញៀវទេសចរបរទេសបានទៅលំហែកម្សាន្តនៅទីនោះម្តងហើយចង់ទៅកម្សាន្តម្ដងទៀត ហើយអ្វីដែលយើងខិតខំប្រឹងប្រែងធ្វើទាំងអស់នេះគឺជាការវិនិយោគទៅលើជីវិតនិងសុភមង្គលរបស់អ្នកនៅតំបន់ឆ្នេរ ។

ជាការឆ្លើយតបរបស់ម្ចាស់ក្បាលដី បានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋាន រួមទាំងភាគីពាក់ព័ន្ធ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តួចផ្តើម គំនិតរៀបចំគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់ទាំងនេះ និងបានប្តេជ្ញាចូលរួមសហការអនុវត្តគម្រោងឲ្យបានជោគជ័យ សម្រាប់ផលប្រយោជន៍សាធារណៈ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាលើកកម្ពស់សោភណភាពឆ្នេរជារួម ៕

ព័ត៌មានទាក់ទង

រដ្ឋបាលខេត្តតាកែវចេញ ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ នឹងចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋប្រមាណ១៦០គ្រួសារ នៅ ភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរ រដ្ឋបាលខេត្តរតនគិរី ផ្តល់កម្មសិទ្ធិលើដីសមូហភាពទំហំ ០.១០៨០ ហិកតា ដល់ជនជាតិដើមភាគតិចទំពួន រដ្ឋបាលខេត្តក្រចេះនឹងធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅឃុំសំបូរ ស្រុកសំបូរ អាជ្ញាធរខេត្តរតនគិរីសម្រេចផ្តល់សិទ្ធិកាន់កាប់លើដីសហគមន៍ទំហំជាង២០ហិកតា ដល់ជនជាតិដើមភាគតិចព្រៅ ដីសហគមន៍ជនជាតិដើមភាគតិចទំពួនក្នុងខេត្តរតនគិរីជិត៦០ហិកតា ត្រូវបានចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹងក្នុងខេត្តរតនគិរី ទំហំជាង ២រយហិកតា ត្រូវបានចុះបញ្ជីរួចរាល់ អភិបាលខេត្តតាកែវអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពឱ្យបានយូអង្វែងជានិរន្តរ៍ ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម