សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សមាជិកសហគមន៍ប្រើសក្អកបីនាក់ ត្រូវបានតុលាការខេត្តព្រះវិហារសម្រេចដាក់ឱ្យនៅក្រៅឃុំ

24-កក្តដា-2025 - ម៉ោង 03:24:PM

អត្ថបទ៖ សំនៀង

 

ការពីរសៀលថ្ងៃទី ២៣ ខែកក្កដា ម្សិលមិញ សមាជិកសហគមន៍ប្រើសក្អក៣រូប បានចូលទៅបំភ្លឺ តាមការកោះហៅរបស់សាលាដំបូងខេត្តព្រះវិហារ ពីបទ“អំពើលួច ច្រូតស្រូវ និងដកដំឡូង” តាមការចោទប្រកាន់ពីក្រុមហ៊ុនចិន ឈ្មោះ ហេង រ៉ូយ។ សមាជិកសហគមន៍ទាំង៣នាក់ដែលរងការចោទប្រកាន់នោះ រួមមាន លោក សឿន ថា លោក ពាន សុផាត និងលោក អៀម អោន រស់នៅភូមិប្រើក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។

 

លោក សឿន ថា បានបញ្ជាក់ប្រាប់បៃតងប៉ុស្តិ៍នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្រោយពីបញ្ចប់ការសាកសួរ និងឆ្លើយបំភ្លឺរួចមក ពួកគាត់ទាំង៣នាក់ ត្រូវបានតុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំ និងស្ថិតនៅក្រោមការត្រួតពិនិត្យបន្ត។

 

ជាមួយគ្នានេះ លោក សឿន ថា ស្នើឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើរូបលោក និងសមាជិក២រូបផ្សេងទៀត ព្រោះពួកគាត់មិនបានប្រព្រឹត្ត ដូចការចោទប្រកាន់របស់ក្រុមហ៊ុននោះទេ ដោយពួកគាត់បានទៅច្រូតស្រូវ និងដកដំឡូងរបស់ខ្លួនឯង ដែលបានដាំប៉ុណ្ណោះ។

 

សូមបញ្ជាក់ថា លោក សឿន ថា និងសមាជិកសហគមន៍២រូបផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទ"​អំពើលួច ច្រូតស្រូវ និងដកដំឡូង" នៅចំណុចក្រុមហ៊ុនចិន ហេង រ៉ូយ ជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ហេង ហ្វូ កាលពីថ្ងៃទី ១៣ និង១៤ ខែសីហា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិងនៅក្នុងភូមិប្រើសក្អក ឃុំម្លួរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ៕

 

 

 

ព័ត៌មានទាក់ទង

រដ្ឋបាលខេត្តតាកែវចេញ ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ នឹងចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋប្រមាណ១៦០គ្រួសារ នៅ ភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរ រដ្ឋបាលខេត្តរតនគិរី ផ្តល់កម្មសិទ្ធិលើដីសមូហភាពទំហំ ០.១០៨០ ហិកតា ដល់ជនជាតិដើមភាគតិចទំពួន រដ្ឋបាលខេត្តក្រចេះនឹងធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅឃុំសំបូរ ស្រុកសំបូរ អាជ្ញាធរខេត្តរតនគិរីសម្រេចផ្តល់សិទ្ធិកាន់កាប់លើដីសហគមន៍ទំហំជាង២០ហិកតា ដល់ជនជាតិដើមភាគតិចព្រៅ ដីសហគមន៍ជនជាតិដើមភាគតិចទំពួនក្នុងខេត្តរតនគិរីជិត៦០ហិកតា ត្រូវបានចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹងក្នុងខេត្តរតនគិរី ទំហំជាង ២រយហិកតា ត្រូវបានចុះបញ្ជីរួចរាល់ អភិបាលខេត្តតាកែវអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពឱ្យបានយូអង្វែងជានិរន្តរ៍ ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម