សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដល់ប្រជាពលរដ្ឋ ចំនួន ១០ភូមិ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

22-កក្តដា-2025 - ម៉ោង 03:35:PM

អត្ថបទ៖ សំនៀង

 

ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ដល់ប្រជាពលរដ្ឋនៅស្រុកកោះញែក ដែលនៅសេសសល់ ចំនួន ១០ភូមិ ស្មើនឹង ២ ២៧៨ បណ្ណ។ ពិធីប្រកាសវិញ្ញាបនបត្រសម្គាល់អចលនវត្ថុធ្វើឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នៅសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី។

 

ឯកឧត្តមគូសបញ្ជាក់ថា ការផ្ដល់សេវាសាធារណៈឱ្យកាន់តែកៀកដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ គឺជាការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត បរិយាកាសគ្មានវិវាទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីផ្ដល់វិញ្ញាបនបត្រអចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ដល់ដៃប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិករ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ក្នុងគោលដៅបញ្ចប់ត្រឹមឆ្នាំ២០២៧។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សា និងប្រើប្រាស់បណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យពួកគាត់រីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់៕

 

ព័ត៌មានទាក់ទង

រដ្ឋបាលខេត្តតាកែវចេញ ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ នឹងចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋប្រមាណ១៦០គ្រួសារ នៅ ភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរ រដ្ឋបាលខេត្តរតនគិរី ផ្តល់កម្មសិទ្ធិលើដីសមូហភាពទំហំ ០.១០៨០ ហិកតា ដល់ជនជាតិដើមភាគតិចទំពួន រដ្ឋបាលខេត្តក្រចេះនឹងធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅឃុំសំបូរ ស្រុកសំបូរ អាជ្ញាធរខេត្តរតនគិរីសម្រេចផ្តល់សិទ្ធិកាន់កាប់លើដីសហគមន៍ទំហំជាង២០ហិកតា ដល់ជនជាតិដើមភាគតិចព្រៅ ដីសហគមន៍ជនជាតិដើមភាគតិចទំពួនក្នុងខេត្តរតនគិរីជិត៦០ហិកតា ត្រូវបានចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹងក្នុងខេត្តរតនគិរី ទំហំជាង ២រយហិកតា ត្រូវបានចុះបញ្ជីរួចរាល់ អភិបាលខេត្តតាកែវអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពឱ្យបានយូអង្វែងជានិរន្តរ៍ ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម