សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីថា​ ខេត្តចំនួន៣ បាននិងកំពុងតែវាស់វែងបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

22-កក្តដា-2025 - ម៉ោង 02:41:PM

អត្ថបទ៖ យូ វាសនា

 

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថ្លែងថា ខេត្តរនគីរី គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៣ រួមមាន ខេត្តរតនគីរី ខេត្តកំពង់ធំ និងខេត្តកោះកុង ដែលបាននិងកំពុងតែវាស់វែងបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

 

ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់) ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនពលរដ្ឋ ស្ថិតនៅភូមិត្រុំ ឃុំឡាមិញ ភូមិយ៉ាសម ភូមិស៊ើង ភូមិចែត ភូមិគ្លិ ភូមិយ៉ែម និងភូមិស្មាច់ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

 

ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអរគុណទៅដល់រដ្ឋបាលខេត្តរតនគីរី មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។

 

ជាមួយគ្នានេះដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើម្ចាស់កម្មសិទ្ធិទាំងអស់ឱ្យថែរក្សា និងប្រើប្រាស់បណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យបងប្អូនរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់៕

 

ព័ត៌មានទាក់ទង

រដ្ឋបាលខេត្តតាកែវចេញ ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ នឹងចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋប្រមាណ១៦០គ្រួសារ នៅ ភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរ រដ្ឋបាលខេត្តរតនគិរី ផ្តល់កម្មសិទ្ធិលើដីសមូហភាពទំហំ ០.១០៨០ ហិកតា ដល់ជនជាតិដើមភាគតិចទំពួន រដ្ឋបាលខេត្តក្រចេះនឹងធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅឃុំសំបូរ ស្រុកសំបូរ អាជ្ញាធរខេត្តរតនគិរីសម្រេចផ្តល់សិទ្ធិកាន់កាប់លើដីសហគមន៍ទំហំជាង២០ហិកតា ដល់ជនជាតិដើមភាគតិចព្រៅ ដីសហគមន៍ជនជាតិដើមភាគតិចទំពួនក្នុងខេត្តរតនគិរីជិត៦០ហិកតា ត្រូវបានចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹងក្នុងខេត្តរតនគិរី ទំហំជាង ២រយហិកតា ត្រូវបានចុះបញ្ជីរួចរាល់ អភិបាលខេត្តតាកែវអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពឱ្យបានយូអង្វែងជានិរន្តរ៍ ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម