អត្ថបទ៖ សំនៀង
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា CCFC បានរៀបចំវគ្គបណ្ដុះបណ្ដាលច្បាប់ភូមិបាលដល់សមាជិកសហគមន៍របស់ខ្លួន នៅក្នុងសហគមន៍ពង្រាក់ជ័យល័ក្ខ ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពំាងភ្លំាង ស្រុកឈូក ខេត្តកំពត ដោយមានអ្នកចូលរួមជាសមាជិក សកម្មជន ក្រុមស្ត្រីជនបទ និងយុវកសិករ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនេះក្នុងគោលបំណង ដើម្បីឱ្យអ្នកចូលរួមបានយល់ដឹងពីផ្នែកសំខាន់ៗ និងសិទ្ធិក្នុងការកាន់កាប់ប្រើប្រាស់ដីធ្លី ស្របតាមច្បាប់ នឹងចំណាត់ថ្នាក់ប្រភេទដី សិទ្ធិលើប្រភេទដីទាំងនោះ ការធ្វើលទ្ធកម្មកម្មសិទ្ធិ សិទ្ធិមូលដ្ឋានរបស់ម្ចាស់ដី ការផ្តល់សម្បទានដីសង្គមកិច្ច និងដើម្បឱ្យសហគមន៍បានរៀបចំយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍន៍សហគមន៍របស់គាត់ឱ្យបានល្អប្រសើរ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាគម្រោងផែនការយុទ្ធសាស្រ្តរបស់សមាគម ក្នុងការ"កសាងសិទ្ធិអំណាចសហគមន៍ដើម្បីរស់នៅដោយសេចក្ដីថ្លៃថ្នូរ (CELD)" ដែលទទួលបានការគាំទ្រថវិកា ពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព បង្កើនការយល់ដឹង និងការចូលរួមប្រកបដោយអត្ថន័យដល់មូលដ្ឋាន។ ការកសាងការងារសមូហភាព និងការរួបរួមដ៏រឹងមាំពីគ្នាទៅវិញទៅមកឆ្ពោះទៅរកដំណើរការនៃការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាព៕
04-កញ្ជា-2025 - ម៉ោង 04:14:PM
03-កញ្ជា-2025 - ម៉ោង 03:58:PM
03-កញ្ជា-2025 - ម៉ោង 11:23:AM
02-កញ្ជា-2025 - ម៉ោង 04:14:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា