សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សមាជិកសហគមន៍ក្នុងខេត្តកោះកុងចំនួន១១នាក់ ចូលបំភ្លឺនៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ តាមការកោះហៅ

03-កក្តដា-2025 - ម៉ោង 11:09:AM

អត្ថបទ៖ សំនៀង

កសិកររងគ្រោះដីធ្លីចំនួន១១នាក់ ស្រី៨នាក់ ប្រុស៣នាក់ មកពីសហគមន៍រងគ្រោះដីធ្លីចំនួន៣ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង កាលរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានឡើងមកតាមការកោះហៅរបស់សាលាឧទ្ធរណ៍ ដើម្បីបង្ហាញខ្លួនជាលើកទី០៣ បន្ទាប់ពីពួកគាត់ត្រូវបានរងបទចោទពីតុលាកាខេត្តកោះកុង ជុំវិញបញ្ហាដីធ្លីរបស់ពួកគាត់ ជាមួយឧកញ៉ា ហេង ហ៊ុយ ដែលបញ្ហានេះបានអូសបន្លាយជាង១០ឆ្នាំ មកហើយ។

បើតាមការរៀបរាប់របស់អ្នកស្រី ផាវ ញ៉ើង តំណាងសហគមន១៧៥ដែលត្រូវចូលសវនាការដែរនោះ បានឱ្យដឹងថា ការចូលខ្លួនតាមដីការកោះរបស់សាលាឧទរណ៍ខេត្តព្រះសីហនុ របស់សមាជិកសហគមន៍ទាំង១១នាក់ នេះ ក្នុងគោលបំណងទាមទារឱ្យសាលាឧទរណ៍ទម្លាក់ចោលនូវបទចោទប្រកាន់មកលើអ្នកស្រី និងសមាជិកទាំង១០នាក់ទៀត ក្នុងសំណុំរឿងក្ដីមួយដែលសាលាដំបូងខេត្តកោះកុងបានចាប់អ្នកស្រី និងសមាជិកដាក់ពន្ធនាគារ និងផ្ដន្ទាទោសដោយកម្រោល។ អ្នកស្រីបានបញ្ជាក់ថា ទាក់ទងនឹងការចាប់ខ្លួននេះគឺធ្វើឡើងក្រោយពីអ្នកស្រី រួមជាមួយនឹងសមាជិក១០នាក់ផ្សេងទៀត បានរៀបចំផែនការដើម្បីធ្វើដំណើរទៅកាន់ក្រសួងយុត្តិធម៌ស្នើរសុំឱ្យជួយរកយុត្តិធម៌ដល់អ្នកស្រី និងសមាជិកសហគមន៍ បន្ទាប់ពីពួកគាត់ត្រូវបាន​​រង​បទជាប់​ចោទពីតុលាកាខេត្តកោះកុង ជុំវិញបញ្ហាដីធ្លីរបស់ពួកគាត់ ជាមួយឧកញ៉ា ហេង ហ៊ុយ ដែលបញ្ហានេះបានអូសបន្លាយជាង១០ឆ្នាំ មកហើយ។

អ្នកស្រី ផាវ ញ៉ើង និងសមាជិកសហគមន៍ចំនួន១០នាក់ផ្សេងទៀត ត្រូវបានសាលាដំបូងខេត្តកោះកុងចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅចំណុចចំណោតអូរជ្រៅ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ ។

ក្រោយពីបញ្ចប់ការសាកសួរ លោក យូ ទិត្យវឌ្ឍនៈ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ បានបញ្ជាក់ជូនតំណាងសហគមន៍ទាំង១១នាក់ថា ករណីសំណុំរឿងនេះនឹងត្រូវប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែកក្កដា ២០២៥ វេលាម៉ោង៨ព្រឹក។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ផាវ ញ៉ីង។

ក្រៅពីសមាជិកសហគមន៍ក្នុងខេត្តកោះកុងចំនួន១១នាក់ ដែលត្រូវចូលសវនាការ នោះ មានប្រជាសហគមន៍ជាច្រើននាក់ទៀតមកពីខេត្តកោះកុងបានមកគាំទ្រអ្នកទាំង១១ នៅខាងក្រៅតុលាការ ខណៈដែលនៅទីនោះមានភ្លៀងធ្លាក់ជាប់មិនដាច់ផងដែរ៕

 រូបភាព៖ សហគមន៍ដីធ្លីនៅខេត្តកោះកុង

ព័ត៌មានទាក់ទង

រដ្ឋបាលខេត្តតាកែវចេញ ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ នឹងចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋប្រមាណ១៦០គ្រួសារ នៅ ភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរ រដ្ឋបាលខេត្តរតនគិរី ផ្តល់កម្មសិទ្ធិលើដីសមូហភាពទំហំ ០.១០៨០ ហិកតា ដល់ជនជាតិដើមភាគតិចទំពួន រដ្ឋបាលខេត្តក្រចេះនឹងធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅឃុំសំបូរ ស្រុកសំបូរ អាជ្ញាធរខេត្តរតនគិរីសម្រេចផ្តល់សិទ្ធិកាន់កាប់លើដីសហគមន៍ទំហំជាង២០ហិកតា ដល់ជនជាតិដើមភាគតិចព្រៅ ដីសហគមន៍ជនជាតិដើមភាគតិចទំពួនក្នុងខេត្តរតនគិរីជិត៦០ហិកតា ត្រូវបានចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹងក្នុងខេត្តរតនគិរី ទំហំជាង ២រយហិកតា ត្រូវបានចុះបញ្ជីរួចរាល់ អភិបាលខេត្តតាកែវអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពឱ្យបានយូអង្វែងជានិរន្តរ៍ ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម