
អត្ថបទ៖ សំនៀង
រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបន្តចូលរួមចំណែកចែករំលែកបទពិសោធន៍ និងស្វែងយល់ពីប្រទេសនានា ដើម្បីពន្លឿនការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ធ្វើឱ្យមានភាពធន់ និងបញ្ចេញកាបូនទាប។ ប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែតបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមថ្លែងសន្ទរកថាគន្លឺះនៅក្នុងកិច្ចប្រជុំ “សម្ព័ន្ធនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (ACF)” ក្នុងក្របខណ្ឌនៃសន្និសីទកំពូល លើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅទីក្រុងBelem ប្រទេសប្រេស៊ីល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងនោះឯកគូសបញ្ជាក់ថាកម្ពុជាអាចធានាថាប្រព័ន្ធស្បៀងអាហារក្លាយជាមូលដ្ឋានគ្រឹះនៃសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ប្រទេសកម្ពុជាទទួលស្គាល់ថាការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ គឺជាចំណុចកណ្តាលនៃការសម្រេចបាន ទាំងគោលដៅអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ផែនការរួមចំណែកជាតិលើកទី៣ NDC 3.0 របស់កម្ពុជា បានរួមបញ្ចូលការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ដែលជាផ្លូវស្នូលសម្រាប់ការកាត់បន្ថយ ការសម្របខ្លួន និងកសាងភាពធន់នឹងអាកាសធាតុ។ កម្ពុជា បានចាត់ទុកអាទិភាពសំខាន់ៗរួមមាន៖ ការលើកកម្ពស់របបអាហារប្រកបដោយចីរភាព និងមានសុខភាពល្អ; ការពង្រីកកសិកម្មឆ្លាតវៃ និងធន់នឹងអាកាសធាតុ; ការជំរុញការស្តារតំបន់ការពារទេសភាព និងវិធីសាស្រ្តផ្អែកលើប្រព័ន្ធអេកូឡូស៊ី; ការកាត់បន្ថយសំណល់ចំណីអាហារ; និងការបញ្ចូលសមភាពយេនឌ័រទៅក្នុងសកម្មភាពទាំងអស់។ លើសពីនេះ អាទិភាពទាំងនេះត្រូវបានចង្អុលបង្ហាញ ក្នុងផែនទីបង្ហាញផ្លូវចំនួនពីរ របស់កម្ពុជា ទី១ ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ២០២៥-២០៣០ និងយុទ្ធសាស្ត្រជាតិលើកទី ៣ សម្រាប់សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភឆ្នាំ ២០២៤-២០២៨។
ក្នុងនាមជាប្រទេសសមាជិកនៃសម្ព័ន្ធACF ប្រទេសកម្ពុជាសូមកោតសរសើរ ចំពោះសម្ព័ន្ធចំពោះជំនួយ ដែលបានផ្តល់ឱ្យយើងក្នុងការបង្កើតផ្លូវផ្ទាល់ខ្លួន របស់យើងឆ្ពោះទៅរកការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន នៅក្នុងកិច្ចប្រជុំ COP28។
សូមបញ្ជាក់ថា សម្ព័ន្ធAlliance of Champions for Food System Transformation ,ACF នៅក្នុងឆ្នាំនេះ បានទទួលស្វាគមន៍ ប្រទេសអ៊ីតាលី និងវៀតណាម ជាសមាជិកថ្មី។ សម្ព័ន្ធនេះបានដំណើរការចាប់ពីCOP28 ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងមានប្រទេសសមាជិកចំនួន៥ប្រទេសរួចមកហើយ រួមមានប្រទេសប្រេស៊ីល កម្ពុជា ន័រវែស រវ៉ាន់ដា និងសៀរ៉ាឡេអូន។ ប្រទេសទាំងអស់ បានធ្វើការប្ដេជ្ញាចិត្ត ជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ នៅក្នុងប្រព័ន្ធស្បៀងអាហាររបស់ប្រទេសខ្លួន ដើម្បីផ្តល់លទ្ធផលកាន់តែប្រសើរសម្រាប់មនុស្ស ធម្មជាតិ និងអាកាសធាតុ៕


FFC៖ ការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងគោលនយោបាយការពារធនធានធម្មជាតិនៅមានភាពទន់ខ្សោយ នៅក្នុងវិស័យធនាគារកម្ពុជា
ក្រសួងធនធានទឹកអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀងកក់ខែដែលអាចកើតចាប់ចុងខែកុម្ភៈ និងដើមខែមីនា
ក្រសួងបរិស្ថានថ្កោលទោសជនអនាមិកគប់គិតគ្នារំលោភដីព្រៃកោងកាងក្នុងខេត្តកោះកុង
ក្រសួងបង្ហាញពីវត្តមានប្រភេទសត្វកម្រជាច្រើនប្រភេទដែលត្រូវបានរកឃើញនៅឧទ្យាន ជាតិវីរៈជ័យ
ក្រោយរកឃើញបញ្ហាបង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងបរិស្ថានសម្រេចផ្អាកទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កក ចំនួន៥ទីតាំងជាបណ្ដោះអាសន្ន
ដើម្បីការពារសុខភាពពលរដ្ឋ និងបរិស្ថាន រួមទាំងអ្នកវិនិយោគដែលមានភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថានដាក់ចេញវិធានការបន្ទាន់៤
តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ ពីថ្ងៃទី៦ ដល់ទី៨ កុម្ភៈ
ប្រេស៊ីល និងកម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថាន ដោយវិធានការច្បាប់ជាតិ-អន្តរជាតិសម្រាប់មនុស្សជំនាន់ក្រោយ
ក្រសួងបង្ហាញពីវត្តមានសត្វខ្លាត្រីមួយក្បាលនៅតំបន់បឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់
25-គុម្ភះ-2026 - ម៉ោង 10:23:AM
24-គុម្ភះ-2026 - ម៉ោង 01:28:PM
12-គុម្ភះ-2026 - ម៉ោង 11:16:AM
10-គុម្ភះ-2026 - ម៉ោង 11:57:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា