សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង

09-កក្តដា-2026 - ម៉ោង 10:10:AM

ដោយ៖ វិចិត្រ

 

ក្រសួងបរិស្ថានបន្តជំរុញចលនាដាំដើមឈើទូទាំងប្រទេស ដោយចាត់ទុកការដាំដើម​ឈើ​ជាការ​វិនិយោគដ៏មានតម្លៃសម្រាប់ការអភិរក្សបរិស្ថាន និងការអភិវឌ្ឍសហគមន៍ប្រកបដោយ​ចីរភាព។ នេះបើតាមការលើកឡើងរបស់ក្រសួងបរិស្ថានតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ខ្លួននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

 

តាមក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៦នេះ ខ្លួនបានពង្រីកការផលិតកូនឈើ និងគ្រោងចែកជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ៥លានដើម រួមមានឈើប្រណិត ឈើហូបផ្លែ និងកូនត្នោត ដើម្បីលើកទឹកចិត្តឱ្យមានការដាំដើមឈើកាន់តែទូលំទូលាយ។

 

ជាមួយគ្នានេះ ក្រសួងនឹងរៀបចំយុទ្ធនាការចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» ចាប់​ពី​ថ្ងៃ​ទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន នារាជធានីភ្នំពេញ៕

ព័ត៌មានទាក់ទង

អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយ​បង្ក​ការ​បំពុល និងត្រីងាប់ ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វាញ ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់ក​ន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា កម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះបាវី ប៉ុន្តែរងឥទ្ធិពលប្រយោលដែលអាចបង្កឱ្យមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម