សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វាញ

06-កក្តដា-2026 - ម៉ោង 12:16:PM

ដោយ៖ វិចិត្រ

 

ក្រុមអ្នកជំនាញនៃក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វ​ព្រៃមាន​ដោយ​កម្រ ប្រភេទ​ កំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិត​ទទួល​រង​គ្រោះថ្នាក់ ចំនួន ១៤ប្រភេទ ក្នុងការសិក្សារយៈពេល ៣ខែ ចាប់ពីដើមខែមេសា ដល់ចុងខែមិថុនា ឆ្នាំ ២០២៦។

 

យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍​ធម្ម​ជាតិ​កម្ពុជានៃក្រសួងបរិស្ថានប្រភេទសត្វដែលក្រុមអ្នកជំនាញបានកត់ត្រាមានដូចជា ដំរីអាស៊ី ខ្ទីង កែះ ប្រើសស្បូវ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ខ្លាភ្ញីថ្មកែវ ឆ្កែព្រៃ កំពីងដូង ស្វាក្តាម ស្វាត្រោស ខ្ទីន និងពង្រូល ព្រមទាំងថនិកសត្វ បក្សី និងល្មូនមួយចំនួនទៀត។ ការរកឃើញនេះបង្ហាញថា ឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង នៅតែជាជម្រក​ដ៏សំ​ខាន់​​សម្រាប់ការអភិរក្សជីវចម្រុះ។

 

ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានកត់ត្រានូវវត្តមាន សត្វភេខ្លួនរលោង  ដែលជាប្រភេទ​សត្វ​ងាយទទួលរងគ្រោះ  ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ភេប្រភេទនេះ ក៏កំពុងរងគ្រោះ​ដោយ​សារការទាក់ចាប់ ដើម្បីធ្វើពាណិជ្ជកម្ម ការបរបាញ់ និងការបាត់បង់ទីជម្រក៕

ព័ត៌មានទាក់ទង

អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយ​បង្ក​ការ​បំពុល និងត្រីងាប់ ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វាញ ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់ក​ន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា កម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះបាវី ប៉ុន្តែរងឥទ្ធិពលប្រយោលដែលអាចបង្កឱ្យមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម