
ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចាត់មន្ត្រីឱ្យចុះល្បាតសរុបចំនួន ៥,៩៥៣ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិសរុប ៩៦៧ ករណី នៅទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការពារធនធានធម្មជាតិ។
តាមរបាយការណ៍របស់ក្រសួងបរិស្ថាន ករណីដែលបានបង្ក្រាបរួមមាន បទល្មើសព្រៃឈើ ៣១៨ ករណី ការបរបាញ់សត្វព្រៃ ២៤២ ករណី ការឈូសឆាយដីព្រៃ ២៦២ ករណី បទល្មើសនេសាទ ១៣២ ករណី និងបទល្មើសធនធានរ៉ែ ១២ ករណី។
បើតាមរបាយការណ៍ខាងលើនៅក្នុងប្រតិបត្តិការបង្ក្រាបនេះ បានដកហូតវត្ថុតាងជាច្រើន រួមមាន គ្រឿងចក្រអេស្កា ២ គ្រឿង ត្រាក់ទ័រ ៥ គ្រឿង រថយន្ត ៥ គ្រឿង រថយន្តកែច្នៃ ២ គ្រឿង គោយន្ត ២១ គ្រឿង ម៉ូតូ ៣៥ គ្រឿង ទូក ៥ គ្រឿង និងរណាយន្ត ២៤១ គ្រឿង។ មន្ត្រីឧទ្យានុរក្សក៏បានដោះអន្ទាក់ឆក់ ១,៣៩៥ គ្រឿង អន្ទាក់ខ្សែ ១១,៤២៨ ខ្សែ អាវុធ ៥ ដើម គ្រាប់កាំភ្លើង ៥១ គ្រាប់ និងអាវុធកែច្នៃ ៩៤ ដើម ព្រមទាំងគ្រាប់អាវុធកែច្នៃ ១៧ គ្រាប់។
ជាមួយគ្នានេះ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៧៤ ករណី និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសធនធានធម្មជាតិចំនួន ៤៤ នាក់។
ក្រសួងបរិស្ថានបានឱ្យដឹងថា ចំនួនករណីបង្ក្រាបក្នុងឆមាសទី១ ឆ្នាំ២០២៦ បានថយចុះ ១៩ ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួន ៩៨៦ ករណី។ ការថយចុះនេះត្រូវបានចាត់ទុកថា ជាសញ្ញាបង្ហាញពីការកើនឡើងនៃការយល់ដឹង និងការចូលរួមរបស់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការទប់ស្កាត់ និងរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ។
ក្រសួងបរិស្ថានបញ្ជាក់ថា ខ្លួននឹងបន្តពង្រឹងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្ពោះទៅរកកម្ពុជាស្អាត បៃតង និងប្រកបដោយចីរភាព តាមរយៈការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការអនុវត្តច្បាប់ ការពារធនធានធម្មជាតិ អភិរក្សជីវចម្រុះ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ក្រសួងក៏បន្តជំរុញយុទ្ធនាការ «ពន្លកបៃតង» ដោយចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សម្រាប់ដាំនៅតាមសាលារៀន វត្តអារាម លំនៅឋាន និងសហគមន៍ ព្រមទាំងលើកកម្ពស់ការយល់ដឹងថា ធនធានធម្មជាតិជាទ្រព្យសម្បត្តិរួម ដែលត្រូវការពារ និងថែរក្សាសម្រាប់មនុស្សជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងជំរុញគម្រោងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងការរស់នៅប្រកបដោយចីរភាព៕
អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់
ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា
ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង
ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយបង្កការបំពុល និងត្រីងាប់
ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ
ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦
ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់កន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា
កម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះបាវី ប៉ុន្តែរងឥទ្ធិពលប្រយោលដែលអាចបង្កឱ្យមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់
15-កក្តដា-2026 - ម៉ោង 10:40:AM
13-កក្តដា-2026 - ម៉ោង 11:21:PM
09-កក្តដា-2026 - ម៉ោង 10:10:AM
07-កក្តដា-2026 - ម៉ោង 10:46:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា