សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយ​បង្ក​ការ​បំពុល និងត្រីងាប់

07-កក្តដា-2026 - ម៉ោង 10:46:AM


ដោយ៖ វិចិត្រ

 

ក្រសួងបរិស្ថាន បានចាត់វិធានការបញ្ឈប់ឱ្យមានការចាក់សំណល់គ្រប់ប្រភេទនៅទីលានទុក​ដាក់​​សំណល់​មួយក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា សំណល់រាវ​ហូរ​ចូល​​អូរ​ធម្មជាតិ បង្កការបំពុលបរិស្ថាន និងបណ្តាលឱ្យត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋងាប់។

 

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃអង្គា ទី៧ នេះថា ការសម្រេចនេះធ្វើឡើង ​ក្រោយ​ក្រុម​ការ​ងារ​អធិ​ការកិច្ចនៃក្រសួងបរិស្ថាន សហការជាមួយ​មន្ទីរ​បរិ​ស្ថាន​ខេត្ត រដ្ឋបាលស្រុកស្ទឹងហាវ និង​អាជ្ញា​ធរមូលដ្ឋាន ចុះពិនិត្យទីតាំងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។

 

បើតាមក្រសួងបរិស្ថាន ការត្រួតពិនិត្យនេះបានរកឃើញថា ទីលានទុកដាក់សំណល់រឹងឧស្សា​ហ​កម្ម ដែលប្រតិបត្តិដោយ​ក្រុម​ហ៊ុន Mi Ner Va Investment Co., Ltd. មិនបានរៀបចំតាមស្តង់​ដារបច្ចេកទេសបរិស្ថាន បណ្តាលឱ្យសំណល់រាវលេចធ្លាយចូលប្រភពទឹកធម្មជាតិ។ ក្រុមការ​ងារ​ ក៏បានប្រមូល​សំណា​ក​​ទឹកទៅវិភាគបន្ថែម ដើម្បីវាយតម្លៃកម្រិតសារធាតុបំពុល។

 

ជាមួយគ្នានេះ មន្ត្រីជំនាញបានបញ្ជាឱ្យបញ្ឈប់ការចាក់សំណល់គ្រប់ប្រភេទនៅទីតាំងខាងលើ និងបង្វែរ​ទៅ​ទីតាំងដែលមានការអនុញ្ញាតត្រឹមត្រូវ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ ដោយ​ពិន័យ​អន្តរ​ការណ៍​លើក្រុមហ៊ុន និងតម្រូវឱ្យទទួលខុសត្រូវផ្តល់សំណងដោយផ្ទាល់ និងដោយប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញ។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងបរិស្ថាន៕

 

 

ព័ត៌មានទាក់ទង

អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយ​បង្ក​ការ​បំពុល និងត្រីងាប់ ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វាញ ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់ក​ន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា កម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះបាវី ប៉ុន្តែរងឥទ្ធិពលប្រយោលដែលអាចបង្កឱ្យមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម