សារព័ត៌មានបៃតងប៉ុស្តិ៍

ដំរីអាស៊ីនៅកម្ពុជា បន្តបង្ហាញសញ្ញាវិជ្ជមាន ខណៈកូនដំរីថ្មីៗផ្តល់ក្តីសង្ឃឹមដល់កិច្ចអភិរក្ស

03-កក្តដា-2026 - ម៉ោង 09:45:AM

ដោយ៖ វិចិត្រ

 

ដំរីអាស៊ី ត្រូវបានចាត់ទុកជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក ដោយមានឈ្មោះក្នុងបញ្ជីក្រហមរបស់អង្គការIUCN។ ទោះបីជាប្រឈមនឹងការបាត់បង់ទីជម្រក និងការគំរាមកំហែងផ្សេងៗក៏ដោយ កម្ពុជានៅតែជាប្រទេសមួយដែលមានវត្តមានដំរីអាស៊ីព្រៃក្នុងចំនួនគួរឱ្យកត់សម្គាល់។

 

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានដំរីអាស៊ីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ការពារធម្មជាតិនៃជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត។ តំបន់ទាំងនេះ សម្បូរទៅដោយជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងទីជម្រាលធម្មជាតិដែលអំណោយផលសម្រាប់ការរស់នៅរបស់ដំរី និងសត្វព្រៃជាច្រើនប្រភេទ។

 

ក្រៅពីដំរីព្រៃ កម្ពុជាក៏មានដំរីស្រុកប្រមាណជាង ៧០ក្បាលផងដែរ ដែលបន្តដើរតួនាទីក្នុងសកម្មភាពវប្បធម៌ ទេសចរណ៍ និងការអភិរក្សនៅតាមសហគមន៍មួយចំនួន។ នេះជាការឱ្យដឹងបន្ថែមពីប្រភពដដែលខាងលើ។

 

ជាពិសេស ការថតបានរូបភាពកូនដំរីតូចៗថ្មីៗនៅក្នុងហ្វូងដំរីព្រៃ បានបង្ហាញពីសញ្ញាវិជ្ជមាន នៃការបន្តពូជ និងការរីកចម្រើនរបស់ប្រភេទសត្វដ៏កម្រមួយនេះ។ ការរកឃើញនេះ ត្រូវបានចាត់ទុកថា ជាក្តីសង្ឃឹមដ៏សំខាន់សម្រាប់ក្រុមអ្នកអភិរក្ស និងអ្នកស្រឡាញ់បរិស្ថាន ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងការពារ និងធានានិរន្តរភាពនៃប្រភេទពូជសត្វដ៏មានសារៈសំខាន់មួយនេះនៅកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ៕

ព័ត៌មានទាក់ទង

អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយ​បង្ក​ការ​បំពុល និងត្រីងាប់ ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វាញ ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់ក​ន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា កម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះបាវី ប៉ុន្តែរងឥទ្ធិពលប្រយោលដែលអាចបង្កឱ្យមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម