សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានរកឃើញប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១០ប្រភេទ

26-មិថុនា-2026 - ម៉ោង 02:29:PM

ដោយ៖ កែវ រតនៈ

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់គម្រោង និងក្រុមការងារចប្ចេកទេសរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន រយៈពេល ៣ខែ ពីដើម ខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ បានរកឃើញវត្តមានប្រភេទសត្វព្រៃ មានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian Elephant ឈ្មោះវិទ្យាសាស្រ្ត៖ Elephas maximus) ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus ) ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត៖Rusa unicolor) កែះ (ឈ្មោះអង់គ្លេស៖ Southern Serow ឈ្មោះវិទ្យាសាស្រ្ត៖ Capicornis milneedwardsis) ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus) ខ្លាឃ្មុំធំ (ឈ្មោះអង់គ្លេស៖ Asiatic Black Bear ឈ្មោះវិទ្យាសាស្រ្ត៖ Ursus thibetanus) ឆ្កែព្រៃ (ឈ្មោះអង់គ្លេស៖ Dhole ឈ្មោះវិទ្យាសាស្រ្ត៖ Cuon alpinus) ជ្រូកពោន ឬជ្រូកព្រុល (ឈ្មោះអង់គ្លេស៖ Hog Badger ឈ្មោះវិទ្យាសាស្រ្ត៖ Arctonyx collaris) សំពោចកលឿង (ឈ្មោះអង់គ្លេស៖ Yellow-throated Marten ឈ្មោះវិទ្យាសាស្រ្ត៖ Martes flavigula) និងស្វាត្រោស (ឈ្មោះអង់គ្លេស៖ Northern Pig-tailed Macaque ឈ្មោះវិទ្យាសាស្រ្ត៖ Macaca leonina) និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀត មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

បើតាមក្រសួងបរិស្ថាន  ទីជ្រកសំខាន់ៗ និងទីតាំងមានវត្តមានប្រភេទសត្វទាំងនេះ នឹងប្រើប្រាស់ជាទឡ្ហីករណ៍ក្នុងដំណើការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ពិសេសតំបន់អភិរក្ស ក្នុងដែនជ​ម្រកសត្វព្រៃភ្នំសំកុស៕

 រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹក​ចេញ​ដោយ​ខុសច្បាប់ អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយ​បង្ក​ការ​បំពុល និងត្រីងាប់ ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វាញ ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់ក​ន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម