សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានចែកកូនឈើដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ

23-មិថុនា-2026 - ម៉ោង 02:31:PM

 

 

ក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើដោយឥតគិតថ្លៃក្នុងរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី​១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការចែកនេះនឹងត្រូវធ្វើឡើងនៅទីតាំងមុខ​ក្រសួ​ង​បរិ​ស្ថាន ស្ថិងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២៣ ខែមិថុនានេះ បានឱ្យដឹងថា សម្រាប់​ឆ្នាំ​២០២៦នេះ ក្រសួងបានត្រៀមកូនឈើចំនួន៥លានដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដែលក្នុងនោះមានកូនត្នោតចំនួន១,៥លានដើម។ កាលពីឆ្នាំទៅ​ក្រសួង​ក៏បាន​ធ្វើការចែកកូនឈើដោយឥតគិតថ្លៃនេះដូចគ្នា ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រជា​ពល​រដ្ឋ តាមរយៈមកទទួលកូនឈើទៅដាំនៅតាមភូមិដ្ឋានរបស់ខ្លួន។

 

ក្រសួងបានបញ្ជាក់ថា ការដាំដើមឈើនៅតាមមូលដ្ឋាន ជួយឱ្យមូលដ្ឋានស្អាត មានភពបៃតង ស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់ រួមចំណែកយ៉ាងសកម្ម ក្នុងការឆ្លើយតបទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុសកល និងការការពារជីវចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ។ ដើមឈើ ទាំងនេះ នឹងក្លាយជាព្រៃឈើធម្មជាតិ ដែលជួយដល់ការថែររក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង៕

ព័ត៌មានទាក់ទង

អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយ​បង្ក​ការ​បំពុល និងត្រីងាប់ ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វាញ ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់ក​ន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា កម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះបាវី ប៉ុន្តែរងឥទ្ធិពលប្រយោលដែលអាចបង្កឱ្យមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម