
គិតត្រឹមឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានគាំទ្រ និងសម្របសម្រួល បង្កើតសហគមន៍តំបន់ការពារធម្មជាតិ បានចំនួន ១៩៤ សហគមន៍ ដែលមានសមាជិកសរុបចំនួន ៧៣,២៣៧ គ្រួសារ ចូលរួមគ្រប់គ្រងព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ សរុបទំហំ ៣៣២,១៧៤ហិកតា។ ការណ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្ត និងសិទ្ធិចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ក្នុងតំបន់ការពារធម្មជាតិ និងកាត់បន្ថយនូវសម្ពាធនៃការប្រើប្រាស់ធនធានធម្មជាតិ និងផ្តល់នូវការបង្កើនជម្រើស សម្រាប់បង្កើនជីវភាពសហគមន៍មូលដ្ឋាន។
បើតាមក្រសួងបរិស្ថាន ក្នុងចំណោមសហគមន៍ទាំងអស់ខាងលើ មានសហគមន៍ចំនួន៥៣ បាន និងកំពុងផ្តល់សេវាកម្មជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយមានសមាជិកចូលរួមចំនួន ២២,៤១៤ គ្រួសារ កំពុងទទួលផលប្រយោជន៍ដោយផ្ទាល់ នៅក្នុងភូមិចំនួន១០៨ ឃុំ៥៤ ស្រុក៣២ ខេត្ត១៤ និងក្នុងតំបន់ ការពារធម្មជាតិចំនួន២៣។
ក្រសួងបរិស្ថានបានឱ្យដឹងបន្ថែមថា ទន្ទឹមនឹងការគាំទ្រផ្នែកច្បាប់ក្នុងការរៀបចំ និងគ្រប់គ្រងសហគមន៍ ខ្លួនបានដឹកនាំ សហការជាមួយក្រសួងស្ថានប័ន និងដៃគូពាក់ព័ន្ធ ក្នុងការជំរុញគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការរៀបចំសម្បទាទេសចរណ៍ជាមូលដ្ឋាននៅក្នុងទីតាំងរមណីយដ្ឋានសហគមន៍ ដោយរួមមាន ចំណតយានយន្ត អាហាររដ្ឋាន បន្ទប់ទឹក ទឹកស្អាត និងអនាម័យ ខ្យូសលម្ហែរ ផ្លូវធ្វើដំណើរក្នុងព្រៃ (Trails) ស្លាកសញ្ញាសម្គាល់ទិស កន្លែងបោះតង់ ផ្ទះស្នាក់ របាំ និងវប្បធម៌សហគមន៍ ដោយរៀបចំជាផលិតផលទេសចរណ៍ធម្មជាតិ និងសេវាកម្មទេសចរណ៍ធម្មជាតិ រួមនឹងការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ការបណ្តុះបណ្តាលលើបដិសណ្ឋារកិច្ច មគ្គុទេស អាហារ និងភេសជ្ជៈ និងសេវាកម្មពាក់ព័ន្ធ រួមទាំងការគ្រប់គ្រងសំរាម ជាពិសេសសំណល់ប្លាស្ទិក។
ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នមានសហគមន៍ចំនួន៣៨ បាន និងកំពុងដំណើរការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញទេសចរណ៍ជាតិសម្រាប់ឆ្នាំ២០២៦ ក្នុងរយៈពេល៥ខែ មានចំនួន ៣៤២,០២៥នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៦,០៦៥នាក់ ដោយបានផ្តល់ចំណូលផ្ទាល់ពីការលក់សំបុត្រចូលទស្សនាមានចំនួនជាង ៣០ម៉ឺនដុល្លារអាមេរិក ដោយមិនទាន់គិតពីសេវាផ្សេងទៀតដូចជា អាហារ ការដឹកជញ្ជូន មគ្គុទេសក៍ និងការស្នាក់នៅនោះទេ ក្នុងមួយសហគមន៍ និងបង្កើតការងារផ្ទាល់បានប្រមាណ ៤,៤០០ នាក់៕



អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់
ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា
ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង
ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយបង្កការបំពុល និងត្រីងាប់
ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ
ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦
ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់កន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា
កម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះបាវី ប៉ុន្តែរងឥទ្ធិពលប្រយោលដែលអាចបង្កឱ្យមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់
15-កក្តដា-2026 - ម៉ោង 10:40:AM
13-កក្តដា-2026 - ម៉ោង 11:21:PM
09-កក្តដា-2026 - ម៉ោង 10:10:AM
07-កក្តដា-2026 - ម៉ោង 10:46:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា