សារព័ត៌មានបៃតងប៉ុស្តិ៍

ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនសរុបជាង៣ពាន់អ្នកនាក់ ទទួលបានកាសឱការងារក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ

17-គុម្ភះ-2026 - ម៉ោង 09:41:AM

ដោយ៖ កែវ រតនៈ

អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារធ្វើសរុប ២, ៧៥១នាក់ បានចូលរួមក្នុងវេទិកាការងារ ខណះប្រជាពលករចំនួន ២០៥នាក់ទទួលបានការងារធ្វើពីក្រុមហ៊ុនទាំង៥ ដែលចូលរួម  នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ នេះថា វេទិកាការងារនេះត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ និងប្រព្រឹត្តទៅយ៉ាងរលូន ព្រមទាំងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតីតប្រជាពលករ យុវជន និងប្រជាជនមូលដ្ឋានដែលកំពុងតែស្វែងរកការងារធ្វើបានយ៉ាងច្រើនកុះករ។

លោកបានបញ្ជាក់ផងដែរថា វេទិកាការងារនេះ បានធ្វើឡើងនៅតាមទីតាំងទាំង៤កន្លែង រួមមានស្រុកស្នួល និងនៅស្រុកឆ្លូង ខេត្តក្រចេះ និងនៅស្រុកប្រាសាបាល្ល័ង្គ និងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយព័ត៌មានពីឱកាសការងារដែលមាននៅក្នុងស្រុកយ៉ាងសម្បូរបែបជូនដល់អតីតពលករដែលទើបតែវិលត្រឡប់មកពីប្រទេសថៃវិញ។

ក្នុងនោះមានអតីតពលករដែលមកពីប្រទេសថៃ យុវជន និងប្រជាពលរដ្ឋសរុបចំនួន ២, ៧៥១នាក់ បានអញ្ជើញចូលរួមក្នុងស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការធ្វើការនៅក្នុងស្រុកដូចជា ការស្វែងយល់ពីរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។

ជាមួយគ្នានេះអ្នកនាំពាក្យរូបនេះ ក៏នៅតែបន្តអំពាវនាវដល់អតីតពលករដែលខកខានមិនបានចូលរួម ឬក៏អតីតពលករដែលកំពុងតែស្វែងរកការងារធ្វើ ឱ្យទាក់ទងមកលេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរងចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីផ្ដល់ជូននូវឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ។

មកទល់ពេលនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារសរុបចំនួន ៥៩៣លើក ខណៈពលរដ្ឋខ្មែរ និងអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦២ម៉ឺននាក់ទទួលបានការងារធ្វើ៕

រូបភាព៖​ ក្រសួងការងារ

ព័ត៌មានទាក់ទង

បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥ អ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥កើនឡើងប្រមាណ៨០ម៉ឺននាក់បើ​ធៀបនឹងឆ្នាំ២០២៤ ក្រសួងការងារ និង ADB ពង្រឹងកិច្ចសហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាម​តម្រូវការទីផ្សារការងារ​កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត ADB ផ្ដល់ជំនួយហិរញ្ញប្បទានសម្រាប់កែលម្អវិស័យធារាសាស្ត្រកសិកម្ម កំពីងពួយ ក្នុងខេត្តបាត់ដំបង ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ ក្រសួងពាណិជ្ជកម្មនឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនសរុបជាង៣ពាន់អ្នកនាក់ ទទួលបានកាសឱការងារក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ ក្រសួងកសិកម្ម រៀបចំសហគមន៍កសិកម្មទំនើប ជូនសម្បទានិកនៃគម្រោងសម្បទានដីសង្គមកិច្ច ដំណាក់កាលទី៣ វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម